Manchester United បានត្រៀមឯកសាររួចរាល់ហើយ
ក្នុងការចុះកុងត្រាថ្មីជាមួយយុវជន វ័យ២០ឆ្នាំរបស់ខ្លួន Tyler
Blackkett
ដែលកុងត្រាថ្មីនេះនឹងបង្កើនប្រាក់ប្រចាំសប្ដាហ៍របស់ខ្សែការពារ
រូបនេះ ពី២.០០០ផោន (៣២២៦ដុល្លារអាមេរិក) ដល់៥០០០០ផោន
(៨០៦៦៥ដុល្លារអាមេរិក)។
Blackett នៅរដូវកាលនេះត្រូវបានលោក Louis van Gaal ដាក់ឲ្យចូលលេងនៅក្នុងក្រុមឈុតធំបានជាច្រើនប្រកួត នៅពេលខ្សែការពារជាច្រើននាក់មានបញ្ហារបួស ខណៈរដូវកាលកន្លងមក ភាគច្រើនត្រូវក្លិបផ្សេងខ្ចីជើង។ ការត្រៀមផ្ដល់កុងត្រាថ្មី ដោយដំឡើងប្រាក់ប្រចាំសប្ដាហ៍នេះ គឺដោយសារអ្នកចាត់ការសញ្ជាតិហុល្លង់បានឃើញពីទម្រង់លេងដ៏ល្អ របស់ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ សមទៅនឹងអ្វីដែលក្លិបចង់បាន និងដើម្បីបំពេញចន្លោះប្រហោងក្នុងតំបន់ការពារផងដែរ។
គិតចាប់ពីបើករដូវកាលនេះមក បិសាចក្រហមបានឈរលើគេក្នុងនាមជាក្រុមដែលមានកីឡាកររបួសច្រើន ពោលគឺរហូតដល់៩នាក់ឯណោះ។ កីឡាកររបួស៩នាក់នោះរួមមាន Paddy McNair (សរសៃពួរ), Luke Shaw (របួសជង្គង់), Ander Herrera (បាក់ឆ្អឹងជំនី), Jesse Lingard (របួសជង្គង់), Ashley Young (ក្រលៀន), Chris Smalling (របួសភ្លៅ), Phil Jones (សរសៃពួរ), Michael Carrick (កែងជើង) និង Jonny Evans (កែងជើង)។
Blackett បានចូលហាត់នៅក្នុងឈុតយុវជន Man Utd តាំងពីកុមារភាព មុនឈានជើងចូលក្រុមឈុតធំនៅឆ្នាំ២០១២។ រដូវកាល ២០១៣-២០១៤ រូបគេត្រូវបានក្លិប Blackpool និង Birmingham ខ្ចីជើង៕