ខ្សែភាពយន្តរៀបរាប់
ពីរឿងពួកកាន់សាសនាបិសាច Annabelle
បានបើកសម្ពោធនៅផ្លាទីនៀមយប់មិញហើយ។
រឿងនេះនឹងធ្វើការលក់សំបុត្រឲ្យចូលទស្សនានៅថ្ងៃទី ១០ តុលា
នេះតទៅ។
ការបើកសម្ពោធ “បណ្ដាសាបី” យប់មិញនេះ មានអ្នកចូលរួមទស្សនា គឺជាដៃគូពាណិជ្ជកម្ម និង Fans របស់ Platinum Cineplex រួមទាំងFanរបស់Smart ដែលឈ្នះសំបុត្រពីការលេង Quiz ក្នុង Page របស់ Smart Axiata ។
“Annabelle” ជាខ្សែភាពយន្តរៀបរាប់ពីរឿងដ៏ចម្លែកមួយចំនួន កើតឡើងលើគូស្វាមីភរិយាថ្មោងថ្មីមួយគូ ដែលស្វាមីឈ្មោះ John Forum និង ភរិយាឈ្មោះ Mia។ John Form បានរកឃើញកាដូពិសេសមួយសម្រាប់ភរិយារបស់គេ នោះ គឺតុក្កតាកូនក្រមុំពាក់រ៉ូបសដ៏ស្រស់ស្អាត ឈ្មោះថា Annabelle។ Mia ដែលកំពុងមានផ្ទៃពោះកូនទីមួយ ពេញចិត្តតុក្កតាមួយនេះណាស់ ហើយក៏បានរក្សាវាទុកជាមួយតុក្កតាផ្សេងៗទៀត។
ប៉ុន្តែ ភាពរីករាយរវាង Mia និង Annabelle មិនបានយូរអង្វែងឡើយ។ នាយប់ដ៏រន្ធត់មួយ ផ្ទះរបស់ពួកគេត្រូវបុរស និង ស្ត្រីចម្លែកពីរនាក់ដែលមានទំនាក់ទំនងជាមួយតុក្កតា Annabelle ចូលវាយប្រហារ ដែលធ្វើ Mia ស្ទើរតែរលូតកូន ហើយផ្ទះរបស់ពួកគេ រួមទាំងតុក្កតា Annabelle ប្រឡាក់សុទ្ធតែឈាម។
ចង់ដឹងថា សាច់រឿងយ៉ាងណាទៀតកុំភ្លេចតាមដាននៅរោងភាពយន្ត ផ្លាទីនៀម ផ្សារសុរិយាជាន់ទី៥។