នកការពារយុត្តិធម៌ ឬ The Equalizer
ជាប្រភេទរឿងបាញ់ប្រហារបានសម្ពោធនៅផ្លាទីនៀមយប់មិញហើយ។
រឿងនេះនឹងចាប់ផ្ដើមលក់សំបុត្រអោយចូលទស្សនាផ្លូវការនៅ
ផ្លាទីនៀម ថ្ងៃទី ១ ស្អែកនេះ។
លោក លោក ឈុំ ប៊ុនលី បុគ្គលិកផ្នែកទីផ្សារ នៃរោងភាពយន្ត Platinum Cineplex បានឲ្យដឹងថាការបានបើកសម្ពោធខ្សែភាពយន្តកាលពីយប់មិញនេះ ទស្សនិកជន ដែល អញ្ជើញមកទស្សនា គឺជាដៃគូរពាណិជ្ជកម្ម និង Fans របស់ Platinum Cineplex។ ក្នុងនោះរួមមាន អតិថិជនរបស់ Smart ដែលឈ្នះរង្វាន់ ពីកម្មវិធីលេងហ្គេមតាមរយៈ Facebookដែរ។
សាច់រឿងបាញ់ប្រហារមួយនេះ និយាយពីបុរសអតីតកងកុម្ម៉ង់ដូម្នាក់ឈ្មោះថា Robert McCall ដែល គេស្មានថា ស្លាប់បាត់ទៅហើយនោះបានចេញមុខសារជាថ្មី ដោយសារតែជួយមនុស្សស្រីម្នាក់ឈ្មោះ Teri ចេញពីក្រុមរកស៊ីផ្លូវងងឹតរុស្សី។ លោក ឈុំ ប៊ុនលី និយាយ។
Robert McCall បាន ចូលនិវត្តន៍ដោយខ្លួនឯងទៅរស់នៅក្នុងជីវភាពធម្មតាមួយព្រោះលោក មិនចង់សាងបាបកម្ម ដោយការសម្លាប់មនុស្សតទៅទៀត ប៉ុន្តែភាពអយុត្តិធម៌បានកើតឡើងនៅនឹងមុខលោកម្ដងហើយម្ដងទៀត ដែលធ្វើឲ្យមនុស្សដែលមានចរិតឈឺឆ្អាលម្នាក់នេះមិនអាចនៅស្ងៀម បាន។
ក្រុមរកស៊ីផ្លូវងងឹតរុស្សីនេះ មានមេដឹកនាំម្នាក់ឈ្មោះ Teddy ដែលជាយោធាម្នាក់មានជំនាញខាងបាញ់បោះយ៉ាងសាហាវ និង ឆ្លាតវៃណាស់ គេមានលុយរាប់កោដិ និង កូនចៅរាប់សិបនាក់ ប៉ុន្តែនៅតែចាញ់ក្រោមដៃរបស់ Robert McCall តែម្នាក់ឯង។
តើ Teri ម្នាក់នេះ មានអ្វីពិសេសដែលអាចឲ្យ Robert McCall ចេញមុខជួយ?
តើ Robert McCall កម្ចាត់ក្រុមរកស៊ីផ្លូវងងឹតរុស្សីដែលមានខ្នងក្រាសទាំងក្នុងជួរ រដ្ឋាភិបាលនិងទាំងផ្លូវងងឹតនេះបានដោយរបៀបណា?