អ្នកគាំទ្រជាច្រើនមានសង្ឃឹមថាក្រុមបិសាចក្រហម Manchester
United នឹងអាចមានទម្រង់លេងល្អឡើងវិញក្រោមការដឹកនាំរបស់លោក
Louis van Gaal ។ ចុះអ្នកចាត់ការថ្មីដែលពោរពេញដោយបទពិសោធន៍នេះ
នឹងដោះស្រាយអ្វីខ្លះដើម្បីឱ្យក្លិបមួយនេះក្លាយជាបិសាចកំណាច
ដូចកាលពីមុនបាន។ យោងតាមគេហទំព័រ footballfancast
ខាងក្រោមនេះជា៥ចំណុចដែល Man Utd
ត្រូវពង្រឹងដើម្បីក្លាយជាក្រុមកំពូលដូចលើកមុនបាន៖
១. តំបន់ការពារ
Man Utd ចំណាយអស់១៥០លានផោននាទីផ្សារដោះដូរកីឡាករមុននេះ ប៉ុន្តែគួរឱ្យសោកស្ដាយការចំណាយប្រាក់សន្ធឹកសន្ធាប់នេះមិនអាច ដោះស្រាយបញ្ហាតំបន់ការពារបានទេ ដោយសារតំបន់នេះបាត់បង់កីឡាករសំខាន់ដល់ទៅ៣នាក់ឯណោះ។ Patrice Evra, Nemanja Vidic និង Rio Ferdinand សុទ្ធតែតួអង្គសំខាន់របស់ Man Utd ដែលបានបាត់បង់ទៅ ទោះលោក Van Gaal អាចនាំ Luke Shaw និង Marcos Rojo មកជំនួសតំបន់នេះក៏មិនទាន់អាចស្រោចស្រង់បានដែរ។ អ្វីដែលគួរឱ្យបារម្ភថែមទៀតនោះពេលនេះខ្សែការពារភាគច្រើនរបស់ Manchester United គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីកីឡាកររបួសអស់ទៅហើយ។
២. រកអ្នករក្សាលំនឹងការប្រកួតពេលនាំមុខគ្រាប់បាល់
បច្ចុប្បន្នបិសាចក្រហមមិនទាន់មានអ្នកណាម្នាក់ច្បាស់ថាអាច រក្សាលំនឹងការប្រកួត និងគ្រប់គ្រងស្ថានការណ៍បាននៅឡើយទេពេលនាំមុខគ្រាប់បាល់ម្ដងៗ។ ជាក់ស្ដែងដូចកាលប្រកួតជាមួយ Leicester ជាដើមពេលនាំមុខ ២-០ទៅហើយតែបែរជាត្រូវខាងគេអាចរកគ្រាប់បាល់បានឈ្នះទៅវិញ។ មួយវិញទៀតនោះគឺពេលប៉ះ West Ham និង Everton អាចឈ្នះ ២-១ ទាំងប្រផុតប្រផើយបំផុត ពោលគឺពេល Rooney ទទួលបានកាតក្រហមគ្មានអ្នកណាម្នាក់អាចរក្សាស្ថានការណ៍សោះឡើយ ពេលឈ្នះ West Ham ឯអ្នកចាំទី David de Gea ត្រូវសង្គ្រោះបាល់ជាច្រើនដើម្បីយក៣ពិន្ទុពី Everton។
៣. រកឱ្យឃើញចំណុចខ្លាំងបំផុតរបស់ Radamel Falcao
កាលពីមួយឆ្នាំមុន Falcao ត្រូវបានគេមើលឃើញថាជាខ្សែប្រយុទ្ធមុតស្រួចបំផុតរបស់ពិភពលោក ដែលអាចរកគ្រាប់បាល់បាន៧០គ្រាប់ក្នុងការបង្ហាញខ្លួន៩១ប្រកួត ពេលលេងនៅ Atletico Madrid។ ប៉ុន្តែដោយសាររបួសជង្គង់របស់គេបានធ្វើឱ្យទម្រង់លេងធ្លាក់ចុះជា ខ្លាំង ហើយបន្ទាប់ពីជាសះស្បើយពីរបួសមកខ្សែប្រយុទ្ធរូបនេះនៅមិនទាន់ រកឃើញទម្រង់លេងល្អឥតខ្ចោះរបស់គេវិញនៅឡើយទេ។ នេះមានន័យថាប្រសិនបើលោក Van Gaal អាចរកឃើញទម្រង់លេងរបស់ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំនេះមកវិញនោះ ទោះជាខ្សែការពាររបស់ក្រុមលោក Jose Mourinho ដែលល្បីថារឹងមាំខ្លាំងជាងគេនៅ Premier League ក៏ប្រហែលជាមិនអាចទប់ទល់នឹងខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ីនេះបាន ដែរ។
៤. នាំ Michael Carrick មកវិញឱ្យបានលឿនបំផុត
Manchester United ដូចជាមានទម្រង់លេងរៀងធ្លាក់ចុះនៅតំបន់កណ្ដាលផងដែរបន្ទាប់ពី Carrick រងរបួសមក។ ការអវត្តមាន Carrick ប៉ុន្មានសប្ដាហ៍មកនេះបានធ្វើឱ្យលោក Louis van Gaal ត្រូវប្រើយុទ្ធសាស្ត្រ ៤-៣-១-២ ដែល Daley Blind, Ander Herrera និង Angel di Maria ត្រូវលេងនៅតំបន់កណ្ដាលខណៈ Juan Mata មានតួនាទីជាអ្នកចែកបាល់នៅតំបន់ប្រយុទ្ធឱ្យខ្សែប្រយុទ្ធ២នាក់ ខាងមុខ។ ប្រសិនបើ Carrick អាចត្រលប់ចូលលេងវិញបាន នោះរូបគេនឹងប្រហែលជាជំនួសតំណែង Mata ហើយអាចបង្កើតឱកាសឱ្យ Di Maria ច្រើនក្នុងការរកគ្រាប់បាល់ដូចជាខ្សែប្រយុទ្ធខាងមុខបាន។
៥. អ្នកណាឈរនៅតំបន់ប្រយុទ្ធរវាង Rooney, Falcao, van Persie ?
បិសាចក្រហម មានខ្សែប្រយុទ្ធ៣នាក់ក្នុងដៃពេលនេះ ប៉ុន្តែមានសំនួរចោទសូរថាតើអ្នកណាជាអ្នកជាប់ឈ្មោះនៅជម្រើស ដំបូង។ ជាធម្មតា Rooney អាចនឹងជាប់ពីព្រោះរូបគេជាប្រធានក្រុម ប៉ុន្តែ២នាក់ទៀតនឹងត្រូវប្រជែងគ្នា៕