កីឡាករ Cristiano Ronaldo បានទទួលពានកំពូលដល់ទៅ៣
នៅក្នុងកម្មវិធី LFP Awards កាលពីយប់ថ្ងៃចន្ទម្សិលមិញ
គឺពានកីឡាករល្អបំផុត ពានខ្សែប្រយុទ្ធល្អបំផុត
និងពានគ្រាប់បាល់ល្អបំផុត នៅ La Liga រដូវកាលមុន។
ម្ចាស់ពាន Ballon d’Or 2013 រូបនេះ បានក្លាយជាកីឡាករទី២
ដែលឈ្នះពានរង្វាន់កីឡាករល្អបំផុតប្រចាំរដូវកាលនៅ La Liga
ពោលគឺតាំងពីបង្កើតពានកាលពីរដូវកាល ២០០៨-២០០៩ មក Lionel Messi
ឈ្នះរហូត (៥ដងជាប់គ្នា)។
នៅក្នុងឱកាសទទួលពានទាំងនោះ កីឡាករតួឯករបស់ក្រុមជើងឯក Champions League បាននិយាយថា៖ ”ខ្ញុំសូមអរគុណដល់មិត្តរួមក្រុមទាំងអស់ អរគុណដល់ក្លិប Real Madrid និងគ្រួសាររបស់ខ្ញុំ។ នេះគឺជាថ្ងៃដ៏ល្អបំផុតមួយក្នុងអាជីពរបស់ខ្ញុំ។ សម្រាប់ខ្ញុំ អ្វីដែលសំខាន់នោះគឺការឈ្នះពានជាក្រុម តែការឈ្នះពានលក្ខណៈបុគ្គលក៏ជាអ្វីដែលខ្ញុំពេញចិត្តណាស់ដែរ។ ខ្ញុំព្យាយាមហ្វឹកហាត់រាល់ថ្ងៃ ដើម្បីបន្តឈ្នះពានច្រើនទៀត”។
CR7 បានទទួលជោគជ័យយ៉ាងខ្លាំង កាលពីរដូវកាល ២០១៣-២០១៤ កន្លងទៅ ដោយអាចស៊ុតបញ្ចូលទីបាន៣១គ្រាប់ ក្នុង៣០ប្រកួតនៅ La Liga ឲ្យក្រុម Real Madrid។
អ្នកឈ្នះពានទាំងអស់ សម្រាប់ La Liga រដូវកាលមុន មានដូចខាងក្រោម៖
ម៉េចដែរ ប្រិយមិត្តយល់ស្របការចែកពាននេះឬអត់?

ពានរង្វាន់ | ឈ្មោះអ្នកឈ្នះ | មកពីក្លិប (រដូវកាលមុន) |
កីឡាករល្អបំផុត / Best Player | Cristiano Ronaldo | Real Madrid |
គ្រូបង្វឹកល្អ / Best Coach | Diego Simeone | Atletico Madrid |
អ្នកចាំទីល្អ / Best Goalkeeper | Keylor Navas | Real Madrid(former Lavente) |
ខ្សែការពារល្អ / Best Defender | Sergio Ramos | Real Madrid |
ខ្សែបម្រើការពារល្អ / Best Defensive Midfielder | Luka Modric | Real Madrid |
ខ្សែបម្រើប្រយុទ្ធល្អ / Best Attacking Midfielder | Andres Iniesta | Barcelona |
ខ្សែប្រយុទ្ធល្អ / Best Forward | Cristiano Ronaldo | Real Madrid |
កីឡាករអាហ្រ្វិកល្អ / Best African Player | Yacine Brahimi | Granada |
កីឡាករអាមេរិកខាងត្បូងល្អ / Best South American Player | Carlos Bacca | Sevilla |
កីឡាករខ្ចីជើងល្អ / Revelation | Rafinha Alcantara | Barcelona (loaned to Celta in 2013-14) |
ស៊ុតបញ្ចូលទីល្អ / Best Goal | Cristiano Ronaldo (vs Valencia) | Real Madrid |
កីឡាករលេង Fair Play | Ivan Rakitic | Barcelona (formerly Sevilla) |
ម៉េចដែរ ប្រិយមិត្តយល់ស្របការចែកពាននេះឬអត់?