Angel di Maria
របស់បិសាចក្រហមដែលរបួសភ្លៅកាលពីថ្ងៃអង្គារនោះត្រូវបានលោក Van
Gaal ថានឹងអាចលេងបានហើយក្នុងជំនួបជាមួយ Chelsea
នៅថ្ងៃអាទិត្យនេះ ស្របពេល Costa, Remy និង Drogba របស់ Chelsea
វិញស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ។
លោក Louis van Gaal បាននិយាយថា Di Maria មានអាការៈធូរស្បើយឡើងវិញបន្តិចហើយ បន្ទាប់ពីបានសម្រាកក្រោយពេលរងនូវការប៉ះទង្គិចភ្លៅរបស់គេពេល ប្រកួតជាមួយ West Brom។ ហើយនឹងសង្ឃឹមថារូបគេក៏អាចលេងបានដែរពេលប៉ះ Chelsea នៅចុងសប្ដាហ៍នេះ។
ដោយឡែកខាងក្រុមលោក Jose Mourinho វិញមានកីឡាករដល់ទៅ៣នាក់ឯណោះដែលមិនទាន់អាចដឹងច្បាស់ថាចូល លេងបានឬអត់នៅថ្ងៃអាទិត្យនេះ។ Remy ដែលត្រូវប្ដូរចេញកាលប៉ះ Maribor ម្សិលមិញនោះបាននិយាយថា៖ “ខ្ញុំមិនគិតថាវាអាក្រក់នោះទេចំពោះរបួសរបស់ខ្ញុំ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាឈឺតិចៗនៅត្រង់ក្រលៀនរបស់ខ្ញុំ។ ដូច្នេះខ្ញុំត្រូវតែដូរចេញដើម្បីឱ្យអ្នកផ្សេងមកជំនួស”។
ស្របពេល Costa ដែលមានរបួសពេលលេងនៅជម្រើសជាតិអេស្ប៉ាញនោះ មិនទាន់អាចមកហ្វឹកហាត់បាននៅឡើយនោះទេ។ ហើយ Drogba វិញមិនមានរបួសអ្វីនោះទេ ប៉ុន្តែរូបគេបាននិយាយថា៖ “ខ្ញុំទើបតែជាពីរបួស ដូច្នេះខ្ញុំមិនហ៊ានធានាថាខ្ញុំអាចលេងពេញជើងនោះទេ។ ខ្ញុំត្រូវការពេលដើម្បីហ្វឹកហាត់បន្ថែមទៀតដើម្បីពង្រឹងសមត្ថភាព បន្ថែម”។
នេះមានន័យថានៅតំបន់ប្រយុទ្ធរបស់តោខៀវ Chelsea នៅសល់តែ Andre Schurrle ម្នាក់គត់ដែលអះអាងថាខ្លួនអាចលេងបាន១០០% នៅពេលប៉ះ Manchester United នោះ។
នៅសប្ដាហ៍នេះ បិសាចក្រហមនឹងត្រូវបើកកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍តោខៀវ នៅម៉ោង១១:០០យប់ ថ្ងៃអាទិត្យ៕