មានដែលចង់ដឹងទេថា
រាល់ព្រឹកបុគ្គលជោគជ័យក្នុងវិស័យបច្ចេកវិទ្យាធ្វើអ្វីខ្លះ?
ប្រហែលជាមានអ្វីខុសពីមនុស្សធម្មតាហើយមើលទៅ
ទើបធ្វើឲ្យពួកគាត់សម្រេចសមិទ្ធផលបានច្រើនបែបនេះ។
ឥលូវមើលទម្លាប់បុគ្គលខ្លាំងក្នុងវិស័យបច្ចេកវិទ្យាទាំង ៦។
១ លោកស្រី Padmasree Warrior ប្រធានបច្ចេកទេស និងយុទ្ធសាស្ត្ររបស់ Cisco
១ លោកស្រី Padmasree Warrior ប្រធានបច្ចេកទេស និងយុទ្ធសាស្ត្ររបស់ Cisco
មិនដឹងថាអាចហៅថា
អ្នកក្រោកពីព្រលឹមខ្លាំង ឬអត់ទេ
ព្រោះរាល់ថ្ងៃលោកស្រីភ្ញាក់នៅម៉ោង ៤ និង ៣០ នាទីព្រឹក។
លោកស្រីត្រូវចំណាយពេល ១ ម៉ោងដើម្បីអានអ៊ីមែល មើលព័ត៌មាន
ហាត់ប្រាណ និងរៀបចំកូនៗឲ្យបានរួចរាល់ត្រៀមទៅសាលារៀន។
លោកស្រីទៅដល់កន្លែងធ្វើការយ៉ាងយូរបំផុតម៉ោង ៨ និង ៣០ នាទី។
២ លោក David Karp ស្ថាបនិក Tumblr
ស្ថាបនិកវ័យ ២៨
ឆ្នាំមិនបានឆែកអ៊ីមែលរបស់ខ្លួនទេរហូតដល់ម៉ោងប្រហែល ៩ និង
៣០ នាទីពេលដែលគាត់ទៅដល់ Office ទើបបើកមើល។
គាត់មានទស្សនៈថា
មិនគួរចាប់ផ្ដើមថ្ងៃថ្មីដោយការឆែកអ៊ីមែលដូចអ្វីដែលនាយក
ប្រតិបត្តិជាច្រើនផ្សេងទៀតធ្វើទេ។
លោកធ្លាប់លើកឡើងប្រាប់ទស្សនាវដ្ដី Inc. ថា៖
”អានអ៊ីមែលនៅផ្ទះមិនធ្វើឲ្យអារម្មណ៍ល្អ
និងទទួលបានផ្លែផ្កាទេ។
ប្រសិនបើមានអ្វីសំខាន់ដែលត្រូវការខ្ញុំ ប្រាកដជាមានអ្នក Call
ឬផ្ញើសារមកខ្ញុំមិនខាន”។
៣ លោក Steve Jobs អតីតនាយកប្រតិបត្តិ Apple
Jobs ចំណាយពេលព្រឹករបស់លោក
វាយតម្លៃការងារ និងគោលដៅជីវិតឡើងវិញ។
ក្នុងសន្ទរកថារបស់លោកទៅកាន់និស្សិតបញ្ចប់ការសិក្សានៅ
សាកលវិទ្យាល័យ Stanford អតីតស្ថាបនិកក្រុមហ៊ុន Apple
បាននិយាយថា៖ ”សម្រាប់រយៈពេល ៣៣ ឆ្នាំមកនេះ
ខ្ញុំឆ្លុះកញ្ចក់រាល់ព្រឹក និងសួរខ្លួនឯង
“បើសិនថ្ងៃនេះជាថ្ងៃចុងក្រោយនៃជីវិតខ្ញុំ
តើខ្ញុំចង់ធ្វើអ្វីដែលខ្ញុំធ្វើនឹងធ្វើនៅថ្ងៃនេះទេ?
ហើយបើចម្លើយគឺទេ ប៉ុន្មានថ្ងៃជាប់គ្នា ខ្ញុំដឹងថា
ខ្ញុំត្រូវផ្លាស់ប្ដូរវាចេញ”។
៤ លោកស្រី Marissa Mayer នាយកប្រតិបត្តិ Yahoo
លោកស្រីក៏ជាអ្នកភ្ញាក់ព្រលឹមម្នាក់
ដែរ។ គេមិនច្បាស់ថា លោកស្រីងើបម៉ោងប៉ុន្មានឲ្យប្រាកដទេ
តែលោកស្រីធ្លាប់លើកឡើងថា
លោកស្រីមិនត្រូវការសម្រាកច្រើនទេគឺចន្លោះពី ៤ ទៅ ៦
ម៉ោងប៉ុណ្ណោះ។ ក្បាលម៉ាស៊ីនរបស់ Yahoo
រូបនេះក៏ធ្លាប់បានគូសបញ្ជាក់ដែរថា
អ្នកអាចមានពេលវេលាធ្វើការ ១៣០
ម៉ោងក្នុងមួយសប្ដាហ៍នប្រសិនបើអ្នកចេះងូតទឹកឲ្យបានត្រឹមត្រូវ។
៥ លោកស្រី Alexa Von Tobel នាយកប្រតិបត្តិ និងស្ថាបនិកនៃ LearnVest
Von Tobel
ក៏គាំទ្រការហាត់ប្រាណនៅពេលព្រឹក
មុនពេលឈានទៅសម្រេចការងារដែលបានត្រៀមទុកពីយប់។ ស្ត្រីវ័យ
៣១ ឆ្នាំរូបនេះបញ្ជាក់ថា ការហាត់ប្រាណធ្វើឲ្យមានអារម្មណ៍ថា
មានកម្លាំងពលំមួយថ្ងៃពេញ។
លោកស្រីចូលចិត្តធ្វើការងារលំបាកមុន
ពិសេសការងារដែលលោកស្រីបានដាក់ជាអាទិភាពពីយប់។
ចុះអ្នកភ្ញាក់ពីគេងម៉ោងប៉ុន្មាន ហើយធ្វើអ្វីមុនគេ?