ម្ចាស់ជើងឯករង World Cup 2014 អាហ្សង់ទីន បានបំបាក់ក្រុមអាស៊ី
ហុងកុង ក្នុងលទ្ធផល ៧‑០ នាការប្រកួតមិត្តភាពអន្តរជាតិលើកទី២
និងជាការប្រកួតលើកចុងក្រោយក្នុងដំណើរមកកាន់ទ្វីបអាស៊ីលើកនេះ។
Lionel Messi ខ្សែប្រយុទ្ធជួរមុខរបស់ក្លិបអ្នកមានបុណ្យ Barcelona មិនអាចរកបានហែតទ្រីកនោះទេ ក្នុងការប្រកួតនេះ ដោយអាចរកបានត្រឹមតែពីរគ្រាប់ ស្របពេលដែលខ្សែប្រយុទ្ធរបស់ Napoli កីឡាករ Gonzalo Higuain ក៏រកបានពីរគ្រាប់ឲ្យក្រុមផងដែរ។ ដោយឡែកមិត្តរួមក្រុម Benega រកបានមួយគ្រាប់ និង Gaitan រកបានពីរគ្រាប់បន្ថែមទៀត ដែលជួយឲ្យអាហ្សង់ទីនឈ្នះលើសលុបលើហុងកុង។
ក្នុងការប្រកួតកាលពីម្សិលមិញនេះក្រុមអាស៊ីសុទ្ធតែត្រូវ ភ្ញៀវខ្លាំងៗមកស៊ីដល់ផ្ទះទាំងអស់ ដោយក្នុងនោះក្រុមសាំម៉ូរ៉ៃខៀវជប៉ុនចាញ់ម្ចាស់ជើងឯក World Cup ប្រាំសម័យកាល ប្រេស៊ីល ក្នុងលទ្ធផល ៤‑០ រីឯក្រុមមិនសូវខ្លាំង ហុងកុង ចាញ់ជើងឯករង World Cup 2014 អាហ្សង់ទីន ៧‑០។