នៅពេលឆាប់ៗខាងមុខ រាល់ Smartphone
របស់ Sony នឹងមានបំពាក់កម្មវិធីផ្ទុកទិន្នន័យនៅលើអនឡាញ
Dropbox មកជាមួយស្រេចតែម្ដង។
នេះជាការទម្លាយរបស់ប្រធានផ្នែកសមាហរណកម្ម Dropbox ទៅក្នុង
Device ថ្មីៗកញ្ញា Christine Moon។
ប្រភពពីក្រុមហ៊ុន Dropbox
ខាងលើបានបញ្ជាក់ទៀតថា ការចាប់ដៃគ្នាជាមួយក្រុមហ៊ុន Sony
នឹងធ្វើឡើងចាប់ពីស៊េរី Sony Xperia Z3 ឡើងទៅ។
ក្រៅពីជាកម្មវិធីផ្ទុកទិន្នន័យនៅលើអនឡាញតែម៉្យាង Dropbox
កំពុងស្វែងរកការច្របាច់បញ្ចូលបន្ថែមទៀតដើម្បីឲ្យភាពជាដៃគូ
កាន់តែប្រសើរ។
កញ្ញា Moon បញ្ជាក់ដូច្នេះ៖
”អ្វីដែលយើងចង់បានគឺលើសពីនេះ។ ចំណុចពិសេសផ្សេងទៀត
គឺអាចឲ្យ Dropbox ច្របាច់បញ្ចូលតាមវិធីដ៏វ័យឆ្លាតមួយ។
ទូរសព្ទមួយនេះ (Samsung Galaxy Note 3) គឺមានភ្ជាប់មកនូវ App
ដែលអាចតាមដានជំហានរបស់ខ្ញុំ។
ចុះបើអនាគតខ្ញុំមានជំងឺទឹកនោមផ្អែម
ហើយខ្ញុំចង់តាមដានជំហានរបស់ខ្ញុំច្រើនឆ្នាំនោះ?
ចុះបើយើងមានកម្មវិធីល្អៗផ្សេងទៀត?
នោះគឺជារឿងដែលយើងបានគិតដល់
ហើយតើគុណតម្លៃបន្ថែមបែបណាដែលយើងអាចផ្តល់ជូនបាន?
អ្នកអាចឃើញការច្របាច់បញ្ចូលនេះឆ្ពោះទៅមុខ
ដោយមានដៃគូសហការផ្សេងៗទៀត”៕