ប្រធាននាយកប្រតិបត្តិ Alibaba Group Holdiings Ltd លោក Jack Ma
និយាយថា លោករីករាយនឹងធ្វើការជាមួយ Apple Inc
ទៅលើសេវាបង់ប្រាក់តាមទូរសព្ទ
ខណៈដែលលោកស្វែងរកដៃគូវិនិយោគនៅហូលីវូដ។
Alipay គឺជាសេវាកម្មទូទាត់ប្រាក់ធំបំផុតរបស់ចិនដែលចំណុះឲ្យ Alibaba ខណៈដែល Apple ទៅដាក់ឲ្យប្រើប្រាស់ Apple Pay សម្រាប់ទូទាត់ថ្លៃទំនិញតាមរយៈទូរសព្ទស៊េរីក្រោយរបស់ខ្លួន iPhone 6/6 Plus។
Alipay គឺជាសេវាកម្មទូទាត់ប្រាក់ធំបំផុតរបស់ចិនដែលចំណុះឲ្យ Alibaba ខណៈដែល Apple ទៅដាក់ឲ្យប្រើប្រាស់ Apple Pay សម្រាប់ទូទាត់ថ្លៃទំនិញតាមរយៈទូរសព្ទស៊េរីក្រោយរបស់ខ្លួន iPhone 6/6 Plus។
Ma បាននិយាយប្រាប់សារព័ត៌មាន Wall
Street Journal តាមវីដេអូ conference ដោយផ្ទាល់កាលពីថ្ងៃចន្ទថា
លោកមានការគោរពដ៏ជ្រាលជ្រៅទៅលើនាយកប្រតិបត្តិ Apple លោក Tim
Cook។
“ខ្ញុំសង្ឃឹមថា
យើងអាចធ្វើអ្វីមួយរួមគ្នា”។ លោកតបនឹងសំណួរថា តើចង់ឲ្យ
Alipay អាចបញ្ចូលគ្នាជាមួយ Apple Pay ឬអត់។
បុរសមានបំផុតនៅចិនរូបនេះបានធ្វើ
ដំណើរទៅសហរដ្ឋអាមេរិកដើម្បីរកដៃគូវិនិយោគនៅហូលីវូដដើម្បី
បន្ថែមការកម្សាន្តសប្បាយដល់អតិថិជនចិនរបស់លោកកាន់តែសម្បូរ
បែប។ ម្ចាស់ក្រុមហ៊ុនដែលធំជាង Amazon និង eBay
បូកបញ្ចូលគ្នារូបនេះ
ឧស្សាហ៍ឡើងចុះអាមេរិកញឹកញាប់ក្នុងរយៈពេលចុងក្រោយនេះ
ហើយគោលបំណងដែលលោកធ្វើដំណើរទៅកាន់ទីនោះគឺដើម្បីធ្វើការ
ពាក់ព័ន្ធការលក់ផលិតផលអាមេរិក និងអឺរ៉ុបដល់អតិថិជនចិន។
Alibaba
បានទិញយកក្រុមហ៊ុនអាមេរិកតូចៗមួយចំនួនដូចជា
ក្រុមហ៊ុនលក់រាយនៅលើអនឡាញដ៏ខ្លាំងមួយគឺ 11Main ជាដើម។
ការបន្តវិនិយោគនៅក្រៅប្រទេសជាមហិច្ឆតាក្នុងការពង្រីកខ្លួន
ឲ្យកាន់តែធំឡើងរបស់ម្ចាស់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកមួយ
នេះ។