ការប្រកួតដែលអ្នកស្រលាញ់បាល់ទាត់ទន្ទឹងរង់ចាំ
នឹងមកដល់នៅម៉ោង១១:០០យប់នេះហើយ គឺជំនួប El Clasico
ដែលជាការជួបគ្នារវាងក្រុមយក្សអេស្ប៉ាញទាំង២ គឺ Real Madrid
និង Barcelona។
៨ប្រកួតនៅ La Liga កន្លងមក Barca នៅកំពូលតារាង មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ (ស្មើ១) ហើយក៏មិនទាន់មានក្រុមណាអាចស៊ុតបញ្ចូលទីបានដែរ ខណៈ Real ចាញ់២ប្រកួត ស្ថិតនៅលេខ៣។ តើយប់នេះ ក្រុមម្ចាស់ផ្ទះស្ដេចស អាចបញ្ចប់កំណត់ត្រារបស់ក្រុមអ្នកមានបុណ្យបានឬអត់?
សម្ដីអ្នកចាត់ការក្រុមទាំងពីរ៖
លោក Carlo Ancelotti បាននិយាយមុនប្រកួតនេះថា៖ “គ្មានការប្រកួតណាដែលមិនគិតទៅលើអ្នកប្រយុទ្ធនោះទេ ការប្រកូតដូចធ្វើសង្គ្រាមអីចឹង ខ្សែប្រយុទ្ធដូចទៅនឹងទ័ពស្រួច បើទ័ពនោះខ្សោយហើយ យើងគ្មានថ្ងៃឈ្នះនោះទេ។ ប៉ុន្តែតំបន់ការពារ គឺរឹតតែសំខាន់ថែមទៀត មានទ័ពស្រួចតែគ្មានរបាំងការពារខ្លួនឯងក៏គ្មានថ្ងៃឈ្នះដែរ។ ខ្ញុំដឹងច្បាស់ថា Barca រដូវកាលនេះខ្លាំងទាំងព្រម ពួកគេពេញជើងល្អណាស់ហើយអ្វីដែលពិសេសថែមទៀតនោះគេមាន Suarez ថែមម្នាក់ទៀត។ ទោះជាយ៉ាងនេះក្ដី ក្រុមនៅលើលោកនេះគ្មានមួយណាដែលថាអត់ចំណុចខ្សោយនោះទេ យើងត្រូវរកកន្លែងនោះឱ្យឃើញ”។
ងាកទៅខាងលោក Luis Enrique ដែលជាអ្នកចាត់ការថ្មីរបស់ Barcelona វិញបាននិយាយដែរថា៖ “យើងត្រូវដើរទៅមុខជានិច្ច មិនត្រូវខ្ជះខ្ជាយពេលវេលានោះទេ ត្រូវគ្រប់គ្រងបាល់ឱ្យបានច្រើនដើម្បីរកជ័យជម្នះ។ ខ្ញុំដឹងច្បាស់ណាស់ថាជួប Real Madrid មិនមែនជារឿងងាយនោះទេក្នុងការយកជ័យជម្នះ ជាពិសេសក្នុងទឹកដីគេតែម្ដង។ លោក Ancelotti ជាមនុស្សអស្ចារ្យខ្លាំងណាស់ ការគ្រប់គ្រងក្រុមរបស់គាត់ផ្លាស់ប្ដូរជានិច្ច ដូច្នេះយើងត្រូវតែប្រុងប្រយ័ត្នបំផុត។ នេះជាឱកាសល្អខ្លាំងណាស់ដែលយើងមាន Suarez មកបន្ថែមកម្លាំងក្នុងយប់នេះ ប៉ុន្តែខ្ញុំក៏មិនរំពឹងថាគេអាចជាប់ជម្រើសដំបូងដែរ”។
ជើងកីឡាករ
Real Madrid នៅតែអវត្តមានកីឡាករសំខាន់ Gareth Bale ដដែលនៅយប់នេះ ខណៈដែល Sergio Ramos អាចលេងបានវិញហើយ។ ដូច្នេះជម្រើស១១នាក់ដំបូងរបស់លោក Ancelotti អាចមានដូចជា Casillas, Carvajal, Pepe, Ramos, Marcelo. James, Modric, Kroos, Isco, Ronaldo និង Benzema ។
ចំណែកខាងអ្នកមានបុណ្យ Barcelona វិញ ពេញជើងល្អណាស់ ពោលគឺមិនមានកីឡាករណាម្នាក់អវត្តមាននោះទេ ហើយថែមទាំងមាន Suarez មកបន្ថែមកម្លាំងថែមទៀតផង។ ចំពោះជម្រើស១១នាក់ដំបូងអាចមានដូចជា Bravo, Alves, Mascherano, Mathieu, Alba; Rakitic, Busquets, Iniesta; Messi, Pedro និង Neymar។
ប្រវត្តិជួបគ្នា
Real Madrid និង Barcelona ធ្លាប់ជួបគ្នា ១៦៨ដងមកហើយនៅ La Liga ដែល Real Madrid អាចឈ្នះ៧០ដង ស្មើ៣២ដង និង Barca វិញឈ្នះ៦៦ដង។ បើនិយាយពី៥ប្រកួតចុងក្រោយវិញគឺ Real ឈ្នះ៣ដង ចាញ់២ដង។
អ្វីដែលគូរដឹង
Messi បានក្លាយខ្លួនជាកីឡាករស៊ុតចូលច្រើនជាងគេនៅក្នុងជំនួប El Clasico ដោយអាចរកបាន២១គ្រាប់ហើយ។ ចំណែកជ័យជម្នះធំបំផុតរបស់ Real Madrid លើ Barca វិញនោះគឺនៅឆ្នាំ១៩៣៥ ឈ្នះ៨-២ ហើយ Barca វិញជ័យជម្នះខ្លាំងបំផុតនោះគឺឆ្នាំ១៩៥០ឈ្នះ ៧-២។