ទោះបីបន្តកុងត្រាថ្មីនៅ Old Traford ទៅហើយក្ដី ក៏ Wayne Rooney នៅតែជាគោលដៅចង់បានរបស់ក្លឹប Monaco ដដែល។
លោក Vadim Vasilyev អនុប្រធានក្លឹបបារាំងមួយនេះ និងជាអ្នកផ្ដល់ប្រឹក្សាយ៉ាងជិតស្និទ្ធរបស់ម្ចាស់ក្លឹប មហាសេដ្ឋីរុស្ស៊ី Dmitry Rybolovlev បានឲ្យដឹងថា Monaco នៅតែមានក្ដីសង្ឃឹមក្នុងការទិញ Rooney។ “មួយឆ្នាំកន្លងទៅហើយ ពួកយើងធ្លាប់បានពិភាក្សាជាមួយកំពូលកីឡាករនៅក្នុង Premier League មួយនេះ ប៉ុន្តែឱកាសមិនបានហុចឲ្យយើង។ ថ្ងៃណាមួយ ឱកាសនឹងកើតឡើង ហើយយើងនឹងចាប់យកឲ្យបាន”។
Monaco ត្រូវបានគេរាយការណ៍ថាបានព្យាយាមចុះកុងត្រា Rooney តាំងតែពីរដូវដោះដូរកីឡាករកាលពីឆ្នាំមុនមកម្ល៉េះ ពោលគឺមុនពេលប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បន្តកុងត្រារយៈពេលវែងនៅ Old Traford កាលពីខែកុម្ភៈទៅទៀត (ដល់២០១៩)។
មកទល់បច្ចុប្បន្ន មហិច្ឆតារបស់ Monaco ដែលចង់ក្លាយជាក្លឹបដែលខ្លាំងបំផុតមួយនៅអឺរ៉ុប ហាក់ដូចជាថមថយទៅវិញ ក្រោយខ្សែប្រយុទ្ធសំខាន់ Radamel Falcao ត្រូវ Man Utd ខ្ចីជើង ខណៈតារាវ័យក្មេងលេចធ្លោនៅ World Cup សញ្ជាតិកូឡុំប៊ី James Rodriguez ប្ដូរទៅ Real Madrid៕