Real Madrid កំពុងលៃលកយក David de Gea ពី Manchester United
ទៅជំនួសកន្លែង Iker Casillas
ប៉ុន្តែបិសាចក្រហមចង់ទុកអ្នកចាំទីរូបនេះនៅបន្តទៀតជាមួយ
កុងត្រាថ្មី។
ដំណឹងថា De Gea នឹងទៅអេស្ប៉ាញវិញនេះកាន់តែលេចឮខ្លាំងឡើងហើយ ខណៈពេលដែលអ្នកចាំទីវ័យ២៣ឆ្នាំនេះនឹងអាចទៅជំនួសកន្លែង Casillas នៅក្រុមជម្រើសជាតិអេស្ប៉ាញ និងមួយវិញទៀតប្រហែលជាអាចនឹងផ្លាស់ទៅលេងនៅ Real Madrid ថែមទៀតផង។ ទោះជាយ៉ាងនេះក្ដី លោក Louis van Gaal ក៏កំពុងពិភាក្សាបន្តកុងត្រាថ្មីជាមួយម្ចាស់ពានរង្វាន់ Players’ Player of the Year ប្រចាំរដូវកាល ២០១៣-២០១៤ របស់ Man Utd រូបនេះដែរ ដែលកុងត្រាថ្មីនេះអាចនឹងមានរយៈពេលយូ។ ទន្ទឹមនឹងមានក្លិបចង់បានអ្នកចាំទីដែលជាប់ជម្រើសជាតិអេស្ប៉ាញ តាំងពី U15 មកនេះ ក្រុមបិសាចក្រហមក៏មានគម្រោងចង់ទិញអ្នកចាំទីបន្ថែមទៀតដែរនៅ ខែមករាខាងមុខនេះដើម្បីជៀសវាងការបាត់បង់ De Gea គ្មានអ្នកជំនួស។
អតីតយុវជនរបស់ Atletico Madrid ខាងលើនេះចូលលេងនៅទឹកដី Old Trafford កាលពីឆ្នាំ២០១១ ដែលផ្ទេរពី Atletico Madrid ក្នុងតម្លៃខ្លួន១៧,៨លានផោន (ជាង២៨លានដុល្លារអាមេរិក) ហើយកុងត្រាចាស់របស់គេនឹងត្រូវផុតនៅឆ្នាំ២០១៦ខាងមុខ៕