Pep Guardiola ដែលសព្វថ្ងៃជាអ្នកចាត់ការក្លិប Bayern Munich
បានបង្ហើបគោលបំណងរបស់លោកទៅថ្ងៃអនាគតថា
ថ្ងៃណាមួយលោកអាចនឹងមានឱកាសទៅដឹកនាំក្លិបបិសាចក្រហម
Manchester United ។
Guadiola
បាននិយាយរៀបរាប់ពីអតីតកាលរបស់លោកដែលជ្រើសរើសយកក្លិបយក្ស
អាល្លឺម៉ង់ Bayern Munich និងគោលដៅរបស់លោកទៅថ្ងៃអនាគតថា៖
“កាលពីខ្ញុំចាកចេញពី Barcelona ឆ្នាំ២០១២
មានក្លិប៣ចង់បានខ្ញុំទៅធ្វើការជាមួយ ពោលគឺ Bayern Munich,
Chelsea, Manchester City។ លោក Roman Abramovich
ម្ចាស់ក្លិបតោខៀវធ្លាប់បានមកនិយាយជាមួយខ្ញុំរឿងទៅអង់គ្លេសហើយ
លោក Txiki Begiristain ប្រធានក្លិប Manchester City
ក៏ធ្លាប់ជួបខ្ញុំនិយាយពីរឿងនេះដែរ។
ប៉ុន្តែនេះមិនមែនជាគោលដៅរបស់ខ្ញុំទេ”។
អ្នកចាត់ការដែលជាអតីតកីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះ បានបន្ថែមទៀតថា៖ “ការទៅដឹកនាំ Bayern Munich ជាជំហានមួយរបស់ខ្ញុំបន្ទាប់ពីចាកចេញពីអេស្ប៉ាញ។ រឿងទៅដឹកនាំក្រុមនៅប្រទេសអង់គ្លេសជារឿងមិនយូរមិនឆាប់ទេ សម្រាប់ខ្ញុំហើយខ្ញុំសង្ឃឹមថា ក្លិបដំបូងរបស់ខ្ញុំនៅអង់គ្លេសនោះគឺ Manchester United”។
អ្នកចាត់ការវ័យ៤៣ឆ្នាំរូបនេះធ្លាប់បានដឹកនាំក្លិប Barcelona ទាំងឈុត B និងឈុតធំតាំងពីឆ្នាំ២០០៧ដល់២០១២ ហើយបន្ទាប់ពីចាកចេញពីអេស្ប៉ាញគឺ Bayern Munich ។ អ្វីដែលចម្លែកសម្រាប់អ្នកចាត់ការដើមកំណើតកាតាឡាន់រូបនេះ គឺកូនទាំង៣របស់លោកមិនបានរៀនភាសាអេស្ប៉ាញទេ ពោលគឺពួកគេរៀនភាសាអង់គ្លេសតាំងពីតូចៗមកម៉្លេះ៕