Lionel Messi បានបញ្ជាក់ថាគោលបំណងធំរបស់គេគឺចង់ឈ្នះពានរង្វាន់ជាមួយក្លិប Barcelona ច្រើនជាងការប្រជែងជាលក្ខណៈបុគ្គលជាមួយ Cristiano Ronaldo។
ខ្សែប្រយុទ្ធម្ចាស់ពានរង្វាន់ Ballon d’Or ៤សម័យកាលរូបនេះបាននិយាយថា៖ “ខ្ញុំមិនមានអារម្មណ៍ចង់ប្រជែងជាមួយ CR7 ឬ អ្នកណានោះទេ។ វាគ្រាន់តែជាពានផ្ទាល់ខ្លួនប៉ុណ្ណោះ ខ្ញុំចង់ឈ្នះពានរង្វាន់ជាមួយក្រុមរបស់ខ្ញុំ។ ខ្ញុំមិនគិតពីចំណាត់ថ្នាក់នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ទេ។ ខ្ញុំគ្រាន់តែចង់រក្សាទម្រង់លេង និងឈ្នះពានជាមួយក្រុមប៉ុណ្ណោះ”។
ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំខាងលើជឿជាក់ថាមិត្តរួមក្រុមរបស់គេ Neymar នឹងក្លាយជាកីឡាករខ្លាំងបំផុតដែលអាចប្រជែងជាមួយខ្លួន និង Ronaldo នាថ្ងៃអនាគតផងដែរ។ ម្ចាស់ពានរង្វាន់ FIFA World Cup Golden Ball 2014 រូបនេះបាននិយាយជុំវិញរឿងនេះថា៖ “ទើបតែ២ឆ្នាំទេសម្រាប់ Neymar នៅ Barca ប៉ុន្តែ ខ្ញុំមានទំនាក់ទំនងល្អណាស់ជាមួយគាត់ទាំងនៅលើទីលាន និងក្រៅទីលាន។ គាត់ជាក្មេងល្អណាស់។ ដោយសមត្ថភាពរបស់គាត់ ខ្ញុំគិតថា Neymar នឹងអាចជាកីឡាករល្អបំផុតរបស់ពិភពលោក។ វាជារឿងសប្បាយចិត្តដែលបានលេងជាមួយគាត់”។
ដូចដែលប្រិយមិត្តបានដឹងថាហើយថា Messi និង Ronaldo តែង តែត្រូវបានគេយកមកប្រៀបធៀបគ្នាទាំងទម្រង់លេង ក៏ដូចជាការរកគ្រាប់បាល់ ទាំងលីកក្នុងស្រុក និងពានរង្វាន់អឺរ៉ុប។ ទោះជាយ៉ាងណាក្ដី Messi បានប្រកាសដាក់ខ្លួនឯងឱ្យនៅឆ្ងាយពីការប្រៀបធៀបនេះហើយ ខណៈ Ronaldo ក៏ធ្លាប់បញ្ជាក់ជំហរស្រដៀងគ្នានេះដែរពីមុនមក។
Messi អបអរក្រោយស៊ុតបញ្ចូលទី Real Madrid នាពេលកន្លងមក