ចាប់តាំងពីឆ្នាំ១៩៦៤មក
សារមន្ទីរជាតិប្រវត្តិសាស្ត្រក្នុងទីក្រុងឡុងដុង
ប្រទេសអង់គ្លេសបានរៀបចំពានរង្វាន់ថតរូបសត្វព្រៃ ឬ Wildlife
Photographer ជាប្រចាំរៀងរាល់ឆ្នាំ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល
គឺនៅឆ្នាំ២០១៤នេះ អ្នកឈ្នះពានបានទៅលើ Carlos Perez Naval
ជាក្មេងប្រុសដែលមានអាយុទើបតែ៩ឆ្នាំ មកពីប្រទេសអេស្ប៉ាញ។
ឪពុកម្ដាយរបស់កុមារ Carlos បានផ្ដល់ព័ត៌មានអំពីរឿងនោះថាពួកគេតែងតែយកកូនប្រុសរបស់ខ្លួន ដើម្បីធ្វើដំណើរទៅជុំវិញពិភពលោក។ នៅពេលគាត់មានអាយុ ៤ឆ្នាំ កុមារាមានដុងខាងថតរូបនេះ បានចាប់ផ្ដើមថតយករូបភាពធម្មជាតិដែលខ្លួនបានឃើញ ដែលពេលនោះប្រើត្រឹមកាមេរ៉ាតូចមួយប៉ុណ្ណោះ ខណៈបច្ចុប្បន្នរូបគេមានម៉ាស៊ីនថតទំនើប និងមាន lens ធំជាងមុន។
Carlos កំពុងថតរូប

Carlos ទទួលពានពីម្ចាស់ក្សត្រីអង់គ្លេស
រូបភាពដែលធ្វើឲ្យ Carlos ឈ្នះពានឆ្នាំ២០១៤ (រូបនេះមានឈ្មោះថា Stinger In The Sun)
សូមទស្សនារូបផ្សេងទៀតដែលថតដោយ Carlos នាពេលកន្លងមក ខាងក្រោមនេះ៖