កីឡាករម៉ិកស៊ីកូ Javier Hernandez ដែលគេចំណាំហៅថា Chicharito
នឹងមិនវិលត្រលប់មកកាន់ Manchester United នោះទេ
នៅពេលចប់កុងត្រាខ្ចីជើងនៅ Real Madrid រដូវកាលនេះ ខណៈគេហទំព័រ
Daily Express
ក៏បានបញ្ជាក់ថាបិសាចក្រហមនឹងលក់ខ្សែប្រយុទ្ធរូបនេះដែរ។
ការលក់នេះត្រូវបានគេមើលឃើញថាអាចនឹងកើតឡើងយ៉ាងប្រាកដ ដោយសារអ្នកចាត់ការ Louis van Gaal ក៏ត្រៀមនឹងទិញយកខ្សែប្រយុទ្ធ Radamel Falcao ពី Monaco ជាអចិន្ត្រៃយ៍ផងដែរ ក្រោយចប់កិច្ចសន្យាខ្ចីជើង។ ការលក់ Hernandez គឺដើម្បីបានប្រាក់ខ្លះ យកកាត់បន្ថយលើការចំណាយទិញ Falcao នោះឯង។
ម្យ៉ាងវិញទៀត ការបង្ហាញខ្លួននៅ Real Madrid ក៏ល្អណាស់ដែរសម្រាប់ Hernandez ពោលគឺអាចស៊ុតបញ្ចូលទីបាន២គ្រាប់ក្នុង៣ប្រកួតនៅ La Liga។ ប្រសិនបើទម្រង់លេងរបស់គេនៅតែល្អ នោះគ្មានហេតុផលអ្វីដែលក្លិបយក្សអេស្ប៉ាញ ម្ចាស់ជើងឯក Champions League មួយនេះ មិនទិញនោះទេ។
ក្រៅពី Real នៅមានក្លឹបមួយចំនួនទៀតក៏បានបង្ហាញចំណាប់អារម្មណ៍ចង់បាន Chicharito ផងដែរ ដូចជា Spurs, AS Roma, និងBayern Munich ជាដើម។
Javier Hernandez បានផ្ទេរពីក្លិប Guadalajara របស់ម៉ិកស៊ីកូ មកកាន់បិសាចក្រហម កាលពីឆ្នាំ២០១០។ រយៈពេលពេញ៣រដូវកាលនៅ Old Trafford ខ្សែប្រយុទ្ធរូបនេះស៊ុតបញ្ចូលទីបាន៥៩គ្រាប់ ក្នុង១៥៤ប្រកួត មុនត្រូវ Real ខ្ចីជើងក្នុងថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករកាលពីដើមរដូ វកាលកន្លងទៅ៕
Hernandez ស៊ុតបញ្ចូលទីឲ្យ Real នាពេលកន្លងមក