ខណៈខ្សែភាពយន្តរបស់តារាកែងឆេះជង្គង់ហោះ Tony Jaa
ហាក់ដូចជាស្ងប់ស្ងាត់ក្នុងឆ្នាំ២០១៤នេះ អ្នកគាំទ្រជាច្រើននាក់
ប្រាកដជាចង់ដឹងថា
តើតារាក្បាច់គុនរូបនេះកំពុងធ្វើអ្វីខ្លះនៅពេលបច្ចុប្បន្ន។
ស្រាយនូវចម្ងល់នេះ Tony Jaa បានបង្ហើបតាមរយៈទំព័រ Facebook
របស់ខ្លួនកាលពីថ្ងៃទី៨ ខែតុលា ថា
ខ្សែភាពយន្តពិសេសៗរបស់គេចំនួន ៤រឿង នឹងចេញបញ្ចាំងនៅឆ្នាំ២០១៥
ខាងមុខនេះ។ ក្នុងចំណោមភាពយន្តទាំងនេះ Tony Jaa បានថតចប់៣រឿងហើយ
លើកលែងតែរឿងទី៤។ ចង់ដឹងថាមានខ្សែភាពយន្ត ណាខ្លះ
ទស្សនាខាងក្រោមនេះទាំងអស់គ្នា៖
១. Fast and Furious 7៖ គឺជាខ្សែភាពយន្តដ៏ល្បីល្បាញរបស់ហូលីវូដ ដែលរួមសម្ដែងដោយ Vin Diesel, Paul Walker, Dwayne Johnson និង Michelle Rodriguez។ នេះគឺជាភាពយន្តហូលីវូដទីមួយរបស់ Tony Jaa។
២. Skin Trade៖ គឺជាខ្សែភាពយន្តសហការផលិតដោយប្រទេសថៃ និងកាណាដា ដែល Tony Jaa សម្ដែងជាតួឯក ជាមួយតារាសម្ដែង Dolph Lundgren។
៣. SPL II៖ គឺជាខ្សែភាពយន្តហុងកុងទីមួយរបស់ Tony Jaa ដែលរឿងនេះមានការចូលរួមសម្ដែងដោយតារាល្បីហុងកុងមួយចំនួនទៀតដូច ជា Louis Loo, Simon Yam និង Wu Jing។
៤. Kick Boxer៖ គឺជាខ្សែភាពយន្តថ្មីដែល Tony Jaa នឹងសម្ដែងជាមួយតារាជើងខ្លាំងមកពីហូលីវូដដូចជាតារាក្បាច់គុន អង់គ្លេស Scott Adkins, និងតារាកីឡាកាស Dave Bautista។