បន្ទាប់ពីអាក់ខានប្រកួតអស់ជាង១០ថ្ងៃមកហើយនេះ
ក្របខ័ណ្ឌកំពូលរបស់អង់គ្លេស Barclays Premier League
ចាប់ផ្ដើមប្រកួតវិញហើយថ្ងៃនេះ។
ចំណែកគូប្រកួតដែលគួរឲ្យចាប់អារម្មណ៍ដែល Sabay សូមលើកយកមកវិភាគ
គឺ Manchester City បើកទ្វាផ្ទះស្វាគមន៍ Tottenham Hotspur
វេលាម៉ោង ៦:៤៥នាទីល្ងាច។
សម្ដីអ្នកចាត់ការ
លោក Manuel Pellegrini អ្នកចាត់ការ Man City បាននិយាយថា៖ “ខ្ញុំច្បាស់ណាស់ថា Spurs រដូវកាលនេះមិនដូចរដូវកាលមុនទេ យើងធ្វើបានយ៉ាងល្អនៅរដូវកាលមុនទោះជានៅក្រៅដីឬក្នុងដីក៏ ដោយ។ ក្រុមយើងមិនអាចរកបាន៥ទៅ៦គ្រាប់ដូចកាលមុននោះទេ។ Pochettino ជាគ្រូបង្វឹកល្អខ្លាំងណាស់ហើយខ្ញុំដឹងថាការប្រកួតល្ងាចនេះ នឹងធ្វើឱ្យយើងពិបាក។ ដូចខ្ញុំបាននិយាយអីចឹងការប្រកួតរដូវកាលមុនមិនមានអីទាក់ទងនឹង រដូវកាលនេះទេ ដូច្នេះក្រុមយើងទាំងមូលត្រូវប្រឹងប្រែងបន្តទៀត”។
ចំណែកលោក Mauricio Pochettino ដែលជាអ្នកចាត់ការក្រុម Tottenham វិញបាននិយាយដែរថា៖ “ការពិតទៅ ខ្ញុំមិនចាំលទ្ធផលចាញ់ Man City ៦-០ និង ៥-១ កាលពីរដូវកាលមុនអីនោះទេ។ នេះជារដូវកាលថ្មី កីឡាករថ្មី និងបច្ចេកទេសថ្មី ដូច្នេះយើងត្រូវតែធ្វើឱ្យបាននូវអ្វីដែលយើងចង់បានមិនឱ្យដូច រដូវកាលមុនទេ។ វាមិនមែនជារឿងសំខាន់ទេចំពោះរដូវកាលមុននោះ អ្វីដែលសំខាន់នោះគឺរដូវកាលនេះ តើយើងធ្វើបានល្អប៉ុនណា”។
ជើងកីឡាករ
Manchester City នឹងត្រូវអវត្តមានកីឡាករ៣នាក់គឺ Nasri, Nastsic និង Mangala។ ចំពោះក្បួនសម្រាប់ល្ងាចនេះគឺអាចជា ៤-២-៣-១ ដែលកីឡាករជាជម្រើស១១នាក់ដំបូងនោះប្រហែលជាមាន Hart, Kompany, Zabaleta, Demichelis, Clichy, Fernandinho, Fernando; Milner, Touré, Silva និង Agüero។
រីឯខាង Tottenham វិញនឹងត្រូវអវត្តមាន Naughton (កែងជើង), Walker (ក្រលៀន)។ ចំពោះយុទ្ធសាស្ត្ររបស់លោក Mauricio Pochettino គឺ ៤-២-៣-១ ដូច Man City ដែរ ដែលជម្រើស១១នាក់ដំបូងនោះគឺ Lloris , Naughton, Vertonghen, Kaboul, Rose, Mason, Lamela, Capoué, Eriksen, Chadli និង Adebayor។
ប្រវត្តិជួបគ្នា
គិតចាប់ពីដើមមកក្រុមទាំងពីធ្លាប់បានជួបគ្នា១២៧ដងមកហើយ ដែលក្នុងនោះ Manchester City ឈ្នះ៤៨ដងស្មើ៣០ដង និងចាញ់៤៩ដង។ ៦ប្រកួតចុងក្រោយរបស់ Man City ពេលទទួល Tottenham គឺឈ្នះទាំង៦ប្រកួតហើយគិតជាមធ្យមក្នុងជំនួបរបស់ក្រុមទាំងពីរ រកគ្រាប់បាល់មិនក្រោម៥គ្រាប់ទេ។
អ្វីដែលគូរដឹង
រដូវកាលនេះ ៧ប្រកួតដំបូង Manchester City ឈ្នះ៤ចាញ់១ និងស្មើ២ ហើយកីឡាករដែលឧស្សាហ៍រកគ្រាប់បាល់បានច្រើនជាងគេនោះគឺ Aguero ដែលរកបាន៥គ្រាប់មកហើយ។ ចំណែក Spurs វិញ ៧ប្រកួតដូចគ្នា តែឈ្នះ៣ ចាញ់២ ស្មើ២ និងអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅក្នុងក្រុមនេះគឺ Chadli រកបាន៤គ្រាប់ហើយ។
៦គូផ្សេងទៀតដែលត្រូវប្រកួតយប់នេះដែរ៖

ជំនួបរវាងក្រុមទាំង២នាពេលកន្លងមក