កីឡាករជម្រើសជាតិអាហ្សង់ទីន Angle Di Maria
បានជាប់ជាកីឡាករល្អប្រចាំខែកញ្ញា សម្រាប់ក្លឹបបិសាចក្រហម
Manchester United។
កីឡាករថ្លៃបំផុតក្នុង Premier League ដែលកំពុងលេចធ្លោក្នុងក្រុមលោក Louis van Gaal រូបនេះ បានទទួលសំឡេងឆ្នោតគាំទ្រពីអ្នកបោះតាមអនឡាញលើគេហទំព័រផ្លូវការ របស់ក្លឹប ចំនួន៦៨ភាគរយ លើសបេក្ខភាព២រូបផ្សេងទៀត គឺ Ander Herrera (២៣ភាគរយ) និង Rafael (៩ភាគរយ)។
ក្រោយឈ្នះពាននេះ ខ្សែបម្រើវ័យ២៦ឆ្នាំបាននិយាយថា៖ ”ខ្ញុំរីករាយណាស់ដែលបានទទួលរង្វាន់នេះ វាជាពានដែលខ្ញុំទទួលដោយសារការជ្រោមជ្រែងពីក្រុមទាំងមូល។ ខ្ញុំរីករាយដែលបានចាប់ផ្ដើមអាជីពនៅ Manchester United បានយ៉ាងល្អ ហើយខ្ញុំសង្ឃឹមថានឹងអាចជួយក្រុមរកជ័យជម្នះបន្តទៀត”។
Di Maria អាចធ្វើបានយ៉ាងល្អពេញមួយខែដំបូងរបស់ខ្លួននៅ Old Trafford ដោយអាចស៊ុតបញ្ចូលទីបានយ៉ាងល្អ ក៏ដូចជារួមចំណែកបញ្ជូនបាល់ឲ្យមិត្តរួមក្រុមជាច្រើនផងដែរ៕
សម្រាប់ប្រិយមិត្តវិញ គិតថា Di Maria ពិតជាលេចធ្លោខ្លាំងក្នុងក្រុម Man Utd មែនឬយ៉ាងណា?

Di Maria កាន់ពានកីឡាករល្អប្រចាំខែរបស់ Man Utd