បើនិយាយពីរឿងកីឡាករអស្ចារ្យនាពេលបច្ចុប្បន្ន
គេនឹងនឹកឃើញភ្លាមពីឈ្មោះ Lionel Messi និង Cristiano Ronaldo ។
ចុះបើនិយាយតាំងពីដើមរៀងមក តើកីឡាករណាខ្លះ
ដែលចូលក្នុងចំណោមកីឡាករជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់?
ចង់ដឹងច្បាស់ សូមមើលតាមការចាត់ថ្នាក់របស់គេហទំព័រ Sporteology ដូចខាងក្រោម៖
១. Lionel Messi
Messi ត្រូវបានចាត់ថ្នាក់ជាអ្នកជោគជ័យជាងគេក្នុងប្រវត្តិសាស្ត្រ បាល់ទាត់។ ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំរូបនេះជាកីឡាករដំបូងដែលអាចឈ្នះពាន Ballon d’Or បាន៤ដង និងជាប់ឈ្មោះជាកីឡាករក្មេងជាងគេដែលអាចស៊ុតចូល២០០គ្រាប់ នៅ La Liga ផងដែរ។
២. Pele
Pele ត្រូវបានគេស្គាល់ថាជាកីឡាករខ្លាំងជាងគេបំផុតនៅចន្លោះឆ្នាំ ១៩៥៦-១៩៧៧។ គាត់ត្រូវបានគេបោះឆ្នោតឱ្យជាប់ជាកីឡាករល្អបំផុត ដោយគណៈកម្មការបាល់ទាត់(International Federation of Football History & Statistics )។ សព្វថ្ងៃវីរបុរសបាល់ទាត់ប្រេស៊ីលនេះមានវ័យ៧៣ឆ្នាំហើយ។
៣. Diego Maradona
Maradona ជាអតីតកីឡាករជម្រើសជាតិអាហ្សង់ទីន និងធ្លាប់បានដឹកនាំក្រុមជម្រើសជាតិនេះបាន២ឆ្នាំផងដែរ។ បុរសវ័យ៥៣ឆ្នាំរូបនេះធ្លាប់បានលេងឱ្យក្លិបធំៗជាច្រើនផងដែរ ពេលនៅជាកីឡាករបាល់ទាត់។
៤. Zinedine Zidane
Zinedine Zidane ជាវីរបុរសរបស់ប្រទេសបារាំង។ បុរសវ័យ៤២ឆ្នាំរូបនេះ កាលនៅជាកីឡាករធ្លាប់បានឈ្នះពានរង្វាន់ FIFA World Players of the Year ៣ដង និង Ballon d’Or បានម្ដង។ ខ្សែបម្រើខាងលើនេះ សព្វថ្ងៃជាជំនួយការអ្នកចាត់ការក្រុម Real Madrid ហើយកាលរូបលោកលេងនៅ Santiago Bernabeu រយៈពេល៥ឆ្នាំ លោកអាចជួយក្រុមឈ្នះពាន La Liga ១ដង, Spanish Super Cup ២ដង, UEFA Champions League ១ដង, UEFA Super Cup ១ដងនិង Intercontinental Cup ១ដង។
៥. Cristiano Ronaldo
Cristiano Ronaldo ជាកីឡាករលេចធ្លោរបស់ក្លិប Real Madrid និងជាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់។ ម្ចាស់ពានរង្វាន់ Ballon d’Or ២សម័យរូបនេះ ជាកីឡាករថ្លៃបំផុតក្នុងលោកកាលពីឆ្នាំ២០០៩ ពេលផ្ទេរពី Man Utd មក Real Madrid ប៉ុន្តែត្រូវមិត្តរួមក្រុមរបស់គេ Gareth Bale បំបែកកំណត់ត្រានេះនៅឆ្នាំ២០១៣។
៦. Ronaldo
Ronaldo ជាប់ឈ្មោះក្នុងបញ្ជីនេះដោយសារអ្នកគាំទ្រ និងអ្នកជំនាញខាងវិស័យបាល់ទាត់បោះឆ្នោតយករូបគេ។ បុរសវ័យ៣៨ឆ្នាំនេះក៏ស្ថិតក្នុងបញ្ជីឈ្មោះកីឡាករ៣នាក់ដែលអាច ឈ្នះពានរង្វាន់ FIFA World Player of the Year បាន៣សម័យកាលដូច Zinedine Zidane ដែរ។
៧. David Beckham
Beckham ត្រូវបានគេចាត់ទុកថាជាកីឡាករអង់គ្លេសដែលជោគជ័យជាងគេ។ បុរសសង្ហាវ័យ៣៩ឆ្នាំនេះធ្លាប់លេងនៅក្លិបជាច្រើនដូចជា Manchester United, Preston North End, Real Madrid, AC Milan, Los Angeles Galaxy និង Paris Saint-Germain។ ខ្សែបម្រើជាប់ឈ្មោះជាអ្នកទាត់ហ្រ្វីឃីកល្អជាងគេនេះ មិនត្រឹមតែជាប់ឈ្មោះនៅក្នុងបញ្ជីនេះទេ លោកក៏ជាប់ជាកីឡាករមានប្រជាប្រិយភាពខ្លាំងជាងគេ និងកីឡាករដែលចូលចិត្តលេងស្ទីលជាងគេដែរ។
៨. Raul Gonzalez
Raul Gonzalez ជាកីឡាករជម្រើសជាតិអេស្ប៉ាញដែលចំណាយពេល១៦ឆ្នាំនៅក្លិប Real Madrid។ បុរសវ័យ៣៧ឆ្នាំរូបនេះជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ នៅ UEFA Champions League ៧១ គ្រាប់ និងឈរលេខ៤នៅ La Liga ដោយរកបាន២២៨គ្រាប់។
៩. Franz Beckenbauer
Franz Beckenbauer ជាមនុស្សជោគជ័យបំផុតរបស់ប្រទេសអាល្លឺម៉ង់ទាំងនៅលេងជាកីឡាករ និងក្លាយជាគ្រូបង្វឹក។ កាលនៅលេងជាកីឡាករ បុរសវ័យ៦៩ឆ្នាំនេះជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំប្រទេស អាល្លឺម៉ង់ដោយសាររូបលោកអាចលេងបានគ្រប់កាលៈទេសៈប្រកបដោយជំនាញ ពិតៗ។ អតីតអ្នកចាត់ការក្លិប Bayern Munich រូបនេះធ្លាប់ឈ្នះពានរង្វាន់ European Footballer of the Year បាន២ដងក្នុងអាជីពជាកីឡាករបាល់ទាត់។
១០. Eusebio
Eusebio ជាខ្សែប្រយុទ្ធរបស់ជម្រើសជាតិព័រទុយហ្គាល់ដែលកើតនៅឆ្នាំ១៩៤២ និងរូបលោកក៏បានជាប់ឈ្មោះជាកីឡាកររកគ្រាប់បាល់បានច្រើននៅ Champions League ផងដែរ ពោលគឺឈរលេខរៀងទី៨។ អ្វីដែលគួរឱ្យសោកស្ដាយនោះគឺរូបលោកបានលាចាកលោកនេះទៅហើយកាល ពីថ្ងៃទី៥ខែមករាឆ្នាំ២០១៤នេះក្នុងវ័យ៧១ឆ្នាំ។
ម៉េចដែរ ប្រិយមិត្តយល់ស្របតាមការចាត់ថ្នាក់ខាងលើនេះដែរឬទេ?