James Rodriguez បាននិយាយសរសើរកីឡាករ Angel di Maria
ដែលអាចបង្កើតស្នាដៃជាច្រើននៅ Real Madrid
ហើយរូបគេក៏សង្ឃឹមដែរថានឹងអាចធ្វើបានដូចគ្នាអំឡុងពេលលេងនៅ
Santiago Bernabeu នេះ។
Rodriguez បាននិយាយថា៖ “អ្នកគាំទ្រ Real Madrid ពិតជាស្រលាញ់ Di Maria ណាស់។ ខ្ញុំដឹងថាគាត់បានបង្កើតប្រវត្តិសាស្ត្រនៅទីនេះ ហើយគាត់ជាបុគ្គលសំខាន់គ្រប់ការប្រកួតរបស់ Real ។ ខ្ញុំគោរពគាត់ខ្លាំងណាស់ ហើយខ្ញុំក៏ចង់បង្កើតស្នាដៃផ្ទាល់ខ្លួនដូចគាត់នៅទីនេះដែរ”។
បន្ថែមពីលើនេះទៅទៀតនោះ ខ្សែបម្រើប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះបាននិយាយពីបទពិសោធន៍ដែល ខ្លួនទទួលបានចាប់តាំងពីរូបគេមកលេងនៅ Real Madrid រដូវកាលនេះដែរថា៖ “លោក Ancelotti ចង់ឱ្យខ្ញុំព្យាយាមលេងការពារឱ្យបានច្រើន និងលេងឱ្យបានច្រើនមុខតំណែង។ ខ្ញុំមិនដែលធ្លាប់ធ្វើអីចឹងពីមុនមកទេ ប៉ុន្តែខ្ញុំនឹងប្រឹងប្រែងធ្វើវា។ ខ្ញុំនឹងធ្វើគ្រប់យ៉ាងនូវអ្វីដែលគាត់ចង់ឱ្យខ្ញុំធ្វើ ពីព្រោះខ្ញុំសប្បាយចិត្តនៅទីនេះហើយខ្ញុំចង់ជួយក្រុមតាមតែ ខ្ញុំអាចធ្វើបាន”។
James Rodriguez នឹងត្រូវទៅចូលរួមជាមួយជម្រើសជាតិកូឡុំប៊ីក្នុងជំនួបមិត្តភាព នៅសប្ដាហ៍នេះជាមួយក្រុមស្លូវើនៀ និងកាណាដា៕

James អបអរក្រោយស៊ុតបញ្ចូលទីឲ្យ Real កន្លងមក