ការប្រកួតក្នុងក្របខ័ណ្ឌ La Liga យប់មិញនេះ Real Madrid
ធ្វើបានយ៉ាងល្អទោះជាទៅលេងនៅទឹកដី Levante
ក៏អាចរកគ្រាប់បាល់បាន៥គ្រាប់ខណៈដែល Barcelona
បើកទ្វាផ្ទះស៊ី Eibar បាន៣គ្រាប់ដែរ។
Real Madrid ទោះជាអវត្តមានមនុស្សសំខាន់២រូបគឺ Gareth Bale និង Karim Benzema ក៏ពិតមែនប៉ុន្តែក្រុមពួកគេនៅតែលេងបានល្អដោយដាក់ Cristiano Ronaldo និង Chicharito នៅតំបន់ប្រយុទ្ធ។ ៥គ្រាប់របស់ក្រុមយក្ស Real Madrid មួយនេះរកបានដោយកីឡាករ CR7 ២គ្រាប់នៅនាទីទី ១៣ និង៦១, Chicharito នៅនាទីទី៣៨, James Rodriguez នៅនាទីទី៦៦ និង Isco នៅនាទីទី៨២។
ដោយឡែកខាង Barcelona ឯនេះវិញក៏មិនឱ្យបាក់មុខដែរ ពោលគឺបើកទ្វាផ្ទះស៊ីក្រុម Eibar បាន៣-០ ដែរ។ អ្នកដែលរកបានគ្រាប់បាល់មុនគេនៅប្រកួតនេះគឺ Xavi នៅនាទីទី៦០មុនពេល Neymar នៅនាទីទី៧២ និង Messi នៅនាទីទី៧៤។
សម្រាប់គូដទៃទៀត៖ Granada ចាញ់ Rayo Vallecano ១-០, Athletic Club ស្មើ Celta de Vigo ១-១, Cordoba ចាញ់ Malaga ២-១។