ក្រុមហ៊ុន Fitbit
បានបញ្ចេញផលិតផលស៊េរីក្រោយរបស់ខ្លួនបីម៉ូដែលគឺ Charge, Charge
HR និង Surge
ដើម្បីវាយយកចំណែកទីផ្សារបច្ចេកវិទ្យាតាមដានសកម្មភាពប្រចាំ
ថ្ងៃដែលកំពុងប្រជែងយ៉ាងក្ដៅគគុក។ ឆ្នាំ ២០១៤ នេះ
ក្រុមហ៊ុនដែលមានមូលដ្ឋានក្នុងរដ្ឋកាលីហ្វ័រញ៉ាមួយនេះមិនសូវ
កាក់កបប៉ុន្មានឡើយ ព្រោះត្រូវប្រមូលខ្សែដៃអេឡិចត្រូនិក Fitbit
Force ដែលបញ្ចេញចុងឆ្នាំ ២០១៣ ក្រោយសាធារណជនរកឃើញថា
មានបញ្ហាមួយចំនួននៅពេលប្រើ។
ទោះជាយ៉ាងនេះក្ដី ក៏ក្រុមហ៊ុនមិននៅស្ងៀមដែរគឺរឹតតែពង្រឹងគុណភាពផលិតផលរបស់ខ្លួន ខ្លាំងឡើង។ Fitbit Charge គឺជាការចាប់កំណើតជាថ្មីនៃ Force។ មានរូបរាងមិនសូវខុសពី Fitbit Force ខ្សែដៃថ្មីស៊េរីនេះ គ្រាន់តែបន្ថែមមុខងារបង្ហាញព័ត៌មានអ្នក Call ចូលពី Smartphone ដែលភ្ជាប់ជាមួយវា។

ខ្សែដៃអេឡិចត្រូនិក Charge, Charge HR និង Surge (រាប់ពីឆ្វេង)
ចំណែក Charge HR មានគ្រប់យ៉ាងដែល
Charge មាន គ្រាន់តែបន្ថែមមុខងារតាមដានចង្វាក់បេះដូង។
តែការបន្ថែមនេះធ្វើឲ្យថ្មរបស់វាកាន់បានត្រឹម ៥
ថ្ងៃប៉ុណ្ណោះ ខណៈដែល Charge អាចកាន់បាន ៧ ថ្ងៃ។
ងាកមក Fitbit Surge វិញ
មានលក្ខណៈជា Smartwatch
ច្រើនជាងឧបករណ៍តាមដានសកម្មភាពប្រចាំថ្ងៃ។ វាមានកញ្ចក់ LCD
ដែលអាចបង្ហាញឈ្មោះ Caller សារ និង media playback។
វាក៏មានបំពាក់មុខងារតាមដានចង្វាក់បេះដូង និងប្រព័ន្ធ GPS
ដែលអាចតាមដានល្បឿន ចម្ងាយ
និងកម្ពស់នៃរាល់សកម្មភាពរបស់អ្នកប្រើប្រាស់ទៀតផង។
ក្នុងចំណោមផលិតផលថ្មីទាំងបីនេះ
មានតែ Charge
មួយប៉ុណ្ណោះដែលចេញលក់នៅចុងឆ្នាំនេះក្នុងតម្លៃ ១៣០ ដុល្លារ។
ចំណែក Charge HR (តម្លៃ ១៥០ដុល្លារ) និង Surge (តម្លៃ ២៥០
ដុល្លារ) នឹងមកដល់ទីផ្សារនៅដើមឆ្នាំ ២០១៥ ខាងមុខ៕