អ្នកប្រដាល់ពូកែកម្លាំងជើង សេន ប៊ុនថេន
របស់កម្ពុជានឹងត្រូវធ្វើការធ្ងន់ នាការប្រកួតបន្ទាប់
ដោយសារប៉ះកំពូលអ្នកប្រដាល់ថៃ Saiyok
សម្រាប់ការដណ្តើមពានរង្វាន់ក្នុងព្រឹត្តិការណ៍ Thai Fight
ក្នុងប្រភេទទម្ងន់៧២.៥គីឡូក្រាម។
បន្ទាប់ពីបានឈ្នះជើងខ្លាំងសាំម៉ូរ៉ៃជប៉ុន Takeru Shinmizu នៅជុំដំបូងរួចមក អ្នកលេងឆ្លងដែនរបស់កម្ពុជារូបនេះ នឹងត្រូវពាក់មុខយក្សដាក់កីឡាកររបស់ម្ចាស់ផ្ទះថៃ ដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅថៃ Saiyok ដែលបានឈ្នះកីឡាករអូស្ត្រាលីក្នុងថ្ងៃជាមួយគ្នា។
កីឡាករទាំង៨រូបនៅវគ្គនេះរួមមាន៖ សេន ប៊ុនថេន របស់កម្ពុជា, Antoine Pinto បារាំង, Saiyok ថៃ, Alka Matewa បែលហ្ស៊ិក, Ben Hodge អង់គ្លេស, Mechael Corley អាមេរិក, Hiroki Nakashima ជប៉ុន និង Millad Farzad អូស្ត្រាលី។ ការប្រកួតដណ្តើមពានរង្វាន់វគ្គ១/៤ផ្តាច់ព្រ័ត្រនេះនៅមិនទាន់ ប្រកាសពីពេលវេលានៅឡើយទេ៕
បន្ទាប់ពីបានឈ្នះជើងខ្លាំងសាំម៉ូរ៉ៃជប៉ុន Takeru Shinmizu នៅជុំដំបូងរួចមក អ្នកលេងឆ្លងដែនរបស់កម្ពុជារូបនេះ នឹងត្រូវពាក់មុខយក្សដាក់កីឡាកររបស់ម្ចាស់ផ្ទះថៃ ដែលមានកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅថៃ Saiyok ដែលបានឈ្នះកីឡាករអូស្ត្រាលីក្នុងថ្ងៃជាមួយគ្នា។
សេន ប៊ុនថេន (កម្ពុជា)
Saiyok (ថៃ)
សេន ប៊ុនថេន
ភាគច្រើនពឹងលើទម្ងន់ជើងរបស់ខ្លួនដើម្បីផ្ដួលគូប្រកួត
ប៉ុន្តែលើកនេះអាចនឹងលំបាក ពីព្រោះតែ Saiyok
នេះជាកីឡាកររឹងមាំមួយរូប
ហើយក៏មិនងាយនឹងចាញ់ផ្ដេសផ្ដាសនោះដែរ។
កន្លងមកកីឡាកររូបនេះធ្លាប់ឈ្នះយ៉ាងស្រួលលើកីឡាករបារាំង Antoine
Pinto ដែលធ្លាប់បំបាក សេន ប៊ុនថេន នៅ Thai Fight។កីឡាករទាំង៨រូបនៅវគ្គនេះរួមមាន៖ សេន ប៊ុនថេន របស់កម្ពុជា, Antoine Pinto បារាំង, Saiyok ថៃ, Alka Matewa បែលហ្ស៊ិក, Ben Hodge អង់គ្លេស, Mechael Corley អាមេរិក, Hiroki Nakashima ជប៉ុន និង Millad Farzad អូស្ត្រាលី។ ការប្រកួតដណ្តើមពានរង្វាន់វគ្គ១/៤ផ្តាច់ព្រ័ត្រនេះនៅមិនទាន់ ប្រកាសពីពេលវេលានៅឡើយទេ៕