ពិតជាកក្រើក
និងរញ្ជួយសង្វៀនស្តាតចាស់ទៀតហើយចំពោះព្រឹត្តិការណ៍ប្រកួតប្រដាល់
ក្បាច់គុនបុរាណខ្មែរជាលក្ខណៈអន្តរជាតិដ៏អស្ចារ្យប្រចាំឆ្នាំ
២០១៤ របស់បណ្ដាញស្ថានីយទូរទស្សន៍កម្ពុជា CTN
គឺកំពូលជើងឯកអាស៊ាន៣។
ជើងខ្លាំងរបស់កម្ពុជាបីរូបបានត្រៀមខ្លួនរួចជាស្រេចដើម្បី ចាំទទួលស្វាគមន៍អ្នកលេងឆ្លងដែនរបស់ថៃចំនួនបីរូប និងអ្នកលេងឆ្លងដែនរបស់ឡាវចំនួនបីរូប។ ជើងខ្លាំងវ័យក្មេងកម្ពុជា ហុន ឈុនហេង ត្រូវតតាំងនឹង ខៀវ មរកត កីឡាករថៃ រីឯជើងខ្លាំងរលកក្រោយ ឡៅ ចន្ទ្រា ត្រូវប្រយុទ្ធនឹង ឌិន អ៊ីសាន កីឡាករថៃដូចគ្នា។ នាគខ្មៅ ឃឹម ឌីម៉ា ត្រូវជួបកីឡាករឡាវ អូរ៉ូណូ។ ម្ចាស់ខ្សែក្រវាត់ ISKA ពិភពលោក វ៉ន វីវ៉ា ត្រូវជួបជើងខ្លាំងរបស់ឡាវ រ៉ាឆាន់។ ដោយឡែក ឈាន ហុង និងផាន់ គ្រាន់ ត្រូវប៉ះកីឡាករថៃ និងកីឡាករឡាវ។
ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសង្វៀនស្តាតចាស់ចាប់ពីម៉ោង៦ល្ងាចតទៅ ហើយសំបុត្រចូលទស្សនានឹងមានលក់នៅស្ថានីយទូរទស្សន៍ CTN និងសង្វៀនស្តាតចាស់នៅថ្ងៃប្រកួតតែម្ដង៕