ជាធម្មជាតិ
ស្រីៗមិនងាយបង្ហាញអារម្មណ៍ពិតរបស់ខ្លួនលើមនុស្សដែលនាងចាប់
ចិត្តស្រលាញ់នោះឡើយ ព្រោះអៀន។ បើចង់ដឹងថា នាងមានចិត្តលើយើង
ឬក៏អត់ អានខាងក្រោមចប់ ទើបដឹង!
១. នាងលេចមុខដោយ”ចៃដន្យ”ច្រើនពេកហើយ។ នាងដូចជាចង់ឲ្យយើងសម្គាល់ឃើញនាងនៅកន្លែងអាហារពេលព្រឹក ថ្ងៃត្រង់ នៅក្លឹប នៅកន្លែងធ្វើការ។ល។
«មិនមែនទេដឹង? ខ្ញុំទើបតែឃើញនាងចុះតាមជណ្ដើរទៅកន្លែងញ៉ាំអីមួយនាទីមុន ឥឡូវមកឃើញនៅក្នុងបណ្ណាល័យនេះទៀត?» រឿងវាមិនជួនគ្នាពេកទេដឹង?
២. នាងបានឲ្យមកយើងនូវភាគច្រើនបំផុតនៃពេលវេលាតែងតែឆ្លើយតបការហៅ ទូរស័ព្ទរបស់យើងដោយសប្បាយចិត្តខ្លាំង ហើយជួនកាលនិយាយរំអុកមាយា។
៣. ពេលយើងនិយាយនាងស្ដាប់ដោយយកចិត្តទុកដាក់ ហើយតែងចងចាំអ្វីគ្រប់យ៉ាងដែលយើងប្រាប់សូម្បីតែរឿងតូចតាច ដូចជាភេសជ្ជៈសំណព្វចិត្តរបស់យើង ពណ៌យើងចូលចិត្ត ក្រុមកីឡាសំណព្វ ទស្សនៈនយោបាយ ឬទស្សនៈជីវិតរបស់យើង។
៤. នាងហាក់បីដូចជាមិនមានភាពសុខស្រួលទេ គឺរសាប់រសល់នៅពេលដែលយើងបង្ហាញវត្តមាន។ នាងអាចថាព្រួយបារម្ភអំពីសក់របស់នាង សំលៀកបំពាក់របស់នាងសំពត់ខ្លីពេក? អាវពណ៌ឆើតពេកឬអ្វីៗជាច្រើនដែលអ្នកអាចបង្កសម្ពាធឲ្យនាង។
៥. នាងខឹង ឬក្រៀមស្រពោននៅថ្ងៃដដែលណាមួយ បន្ទាប់ពីនាងបានឃើញអ្នកនៅក្បែរស្រីផ្សេងណាម្នាក់។ នាងច្រណែនរបៀបស្ងៀមស្ងាត់ តែមានចេតនាឲ្យអ្នកដឹងថានាងអន់ចិត្ត។
៦. នាងនិយាយពាក្យឌឺដងច្រើន។ បញ្ជោះបន្សោកឲ្យអ្នកខឹង ឬលេងសើចជាមួយអ្នកច្រើនជាងអ្នកដទៃ។
៧. នាងមិនសូវហ៊ានសម្លឹងភ្នែកអ្នកចំទេ នៅពេលនិយាយគ្នា ប៉ុន្តែបើអ្នកច្រឡំប៉ះពាល់នាងបន្តិចបន្តួច នាងមិនបង្ហាញសញ្ញាអ្វីខឹងសម្បារទាំងអស់។
៨. នាងនិយាយពីប៉ានាងប្រាប់អ្នក។ ស្រីៗស្រលាញ់ប៉ាច្រើនដូចប្រុសៗស្រលាញ់ម៉ាក់ដែរ។ តែនាងកម្រនិយាយពីភាពគួរឲ្យស្រលាញ់ដក់ជ្រៅក្នុងចិត្តទាក់ទងនឹង ប៉ានាងណាស់ លើកលែងតែអ្នកជាបុរសដែលមានលក្ខណៈប្រដំប្រសងនឹងប៉ានាងដែរ។ បើនាងនិយាយពីប៉ានាង អ្នកមានឱកាសកោតសរសើរបុរសនោះ ប្រសិនអ្នកស្រលាញ់នាងដែរ ព្រោះនាងនឹងពេញចិត្តអ្នកកាន់តែខ្លាំង៕
រូបតំណាង