ក្រុមសាំបាប្រេស៊ីលបានលត់ក្រុមខ្លាំង
របស់អាស៊ីសាម៉ូរ៉ៃខៀវជប៉ុនក្នុងលទ្ធផលចាស់ដៃ ៤ ទល់នឹង ០
ក្រោមថ្វីជើងខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមានបុណ្យ
Barcelona នាការប្រកួតមិត្តភាពអន្តរជាតិកាលពីម្សិលមិញនេះ
នៅកីឡដ្ឋានជាតិប្រទេសសិង្ហបុរី។
ខ្សែប្រយុទ្ធដែលតែងតែរកគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិ ប្រេស៊ីលរូបនេះរកបានគ្រាប់បាល់បើកឆាកដំបូងនៅនាទីទី១៨ បន្ទាប់ពីទទួលបាល់ពី Diego Tardelli ហើយលទ្ធផលបានរក្សារហូតដល់ចប់តង់ទី១។ ចូលដល់តង់ទី២ លេងទើបតែបានពីរនាទីអតីតយុវជនក្រុម Santos រូបនេះបានបន្ថែមគ្រាប់ទីពីររបស់ខ្លួនបានសម្រេច ក្រោយការបញ្ជូនបាល់ដាច់យ៉ាងល្អពី Coutinho។
ប្រេស៊ីលនៅតែបន្តវាយលុកយ៉ាងខ្លាំងហើយនៅនាទីទី៧៧ Neymar បានធ្វើហែកទ្រីកបានសម្រេច ដោយការស៊ុតបន្ថែមបាល់ដែលប្លាតពីការសង្គ្រោះរបស់អ្នកចាំទី ជប៉ុន មុនពេលដែលតែតបន្ថែមគ្រាប់ទី៤របស់ខ្លួននៅនាទីទី៨១ ដែលធ្វើឲ្យលទ្ធផលចុងក្រោយ ប្រេស៊ីល ៤‑០ ជប៉ុន។
គិតចាប់ពីការចូលមកដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលសារជាថ្មី លោក Dunga មិនទាន់បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនខកចិត្តនោះទេ ដោយសារតែ៤ប្រកួតកន្លងមកគ្រូបង្វឹករូបនេះអាចរកបានជ័យជម្នះ ទាំង៤ប្រកួតជាប់ៗគ្នា ក្នុងនោះឈ្នះកូឡុំប៊ី ១‑០ ហើយឈ្នះ អេក្វាឌ័រ ១‑០ កាលពីខែមុន។ ថ្ងៃថ្ងៃសៅរ៍ សប្ដាហ៍មុននេះ ប្រេស៊ីលទើបតែបានយកឈ្នះម្ចាស់ជើងឯករង World Cup 2014 អាហ្សង់ទីន ក្នុងលទ្ធផល ២‑០ នៅទីក្រុងប៉េកាំង មុនពេលបន្តមកលត់ជប៉ុន ៤‑០ នៅសិង្ហបុរីកាលពីម្សិលមិញនេះ។