ក្រុមហ៊ុនរថយន្ត Toyota របស់ជប៉ុន
បានវ៉ាដាច់ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ និងអាមេរិក
ដោយលក់រថយន្តបានជាង៧លានគ្រឿង។
ក្រុមហ៊ុនផលិតរថយន្ត GM របស់អាមេរិកបានបានគ្រងតំណែងលេខមួយអស់រយៈកាល១០ឆ្នាំមុនឆ្នាំ ២០០៨ (ជាឆ្នាំដែល Toyota ឡើងលេខមួយ)។ ប៉ុន្តែក្រោយមកបីឆ្នាំ ពោលគឺឆ្នាំ ២០១១ GM បានឡើងលេខមួយវិញដោយក្រុមហ៊ុន Toyota នៅជប៉ុនរងការខូចខាតជាដំណំដោយសារតែគ្រោះរញ្ជួយដីនិងរលកយក្ស សូណាមី។ ប៉ុន្តែ Toyota បានដណ្ដើមតំណែងរបស់ខ្លួនវិញនៅឆ្នាំ ២០១២ រហូតដល់ពេលបច្ចុប្បន្ន។
កាលពីឆ្នាំមុន Toyota បានលក់រថយន្តរបស់ខ្លួនបានចំនួន ៩,៩៨លានគ្រឿង ហើយក្រុមហ៊ុនផលិតរថយន្តធំជាងគេនៅអាស៊ីមួយនេះថានឹងបន្តលក់ ឲ្យបានចំនួន ១០,២លានគ្រឿង។
កាលពីដើមខែតុលានេះ Toyota បានប្រមូលរថយន្តប្រមាណជិត ២លានគ្រឿងត្រឡប់មកវិញដោយសារមានបញ្ហាហ្វ្រាំង៕
ក្នុងរយៈពេល ៩ខែដើមឆ្នាំ ២០១៤ នេះ
Toyota បានលក់រថយន្តចេញបានចំនួន
៧,៦១៥លានគ្រឿងដោយស៊ីដាច់ក្រុមហ៊ុន Volkswagen របស់អាល្លឺម៉ង់
(លក់បាន ៧,៤លានគ្រឿង) និង General Motor (GM) របស់អាមេរិក (លក់បាន
៧,៣៧២លានគ្រឿង)។ ក្នុងនោះរថយន្តដែលធ្វើឲ្យ Toyota
ឡើងលេខមួយមានដូចជា Toyota Camry Sedan, Prius និងត្រកូល Lexus
ដែលពិតជាពេញនិយមខ្លាំងសម្រាប់អតិថិជន។
នេះបើតាមការបញ្ជាក់ពីសារព័ត៌មាន AP។
TOYOTA Lexus LX 570 (J200) ស៊េរីឆ្នាំ ២០១៤
(GM) Chevrolet Cruze ស៊េរីឆ្នាំ ២០១៦
Volkswagen Touareg ស៊េរីឆ្នាំ ២០១៤