Victor Valdes បានចូលហ្វឹកហាត់ជាមួយក្រុមឈុតធំរបស់ Manchester
United នៅទីលានហ្វឹកហាត់ Carrington កាលពីថ្ងៃសុក្រម្សិលមិញ
ហើយអាចនឹងចុះកុងត្រាដ៏គួរឲ្យភ្ញាក់ផ្អើលនៅ Old Trafford
ក្នុងរយៈពេល២សប្ដាហ៍ទៀត។
អតីតអ្នកចាំទីយូរឆ្នាំរបស់ Barcelona ដែលបច្ចុប្បន្នជាកីឡាករ free agent (មិនជាប់កុងត្រា) ត្រូវបានគេរាយការណ៍ថាកំពុងពិភាក្សាជាមួយអ្នកចាត់ការបិសាចក្រហម Louis van Gaal ទាក់ទងនឹងរឿងកុងត្រា។ ចំណែកទីភ្នាក់ងាររបស់រូបគេ ក៏កំពុងជួបនិយាយជាមួយបុគ្គលសំខាន់ផ្សេងទៀតនៅក្នុងក្លិបទាក់ទង នឹងរឿងនេះដែរ។
របួសជង្គង់របស់អ្នកចាំទីវ័យ៣២ឆ្នាំរូបនេះ កំពុងត្រូវបានពិនិត្យដោយក្រុមគ្រូពេទ្យរបស់ Man Utd មុនការចុះកិច្ចសន្យាជាផ្លូវការ។ មុនសម្រេចចិត្តចូលហ្វឹកហាត់ជាមួយក្រុមបិសាចក្រហម Valdes ក៏ត្រូវត្រូវបាន Liverpool និង Bayern Munich ចាប់អារម្មណ៍ផងដែរ។
Valdes បានចូលលេងឲ្យតែក្លិប Barcelona មួយប៉ុណ្ណោះ ចាប់ពីឆ្នាំ២០០២ ដល់២០១៤ ដោយចូលលេងបានដល់ទៅ៥៣៥ប្រកួត។ អ្នកចាំទីដែលអាចបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអេស្ប៉ាញបាន ២០ប្រកួតរូបនេះ ធ្លាប់ឈ្នះពានអ្នកចាំទីល្អប្រចាំ La Liga ៥ដង និងជាប់ជាអ្នកចាំទីដែលចូលលេងបានច្រើនប្រកួតជាងគេប្រចាំ ប្រវត្តិសាស្រ្ដ Barca ផងដែរ៕
Valdes ធ្វើដំណើរដល់ ទីលានហ្វឹកហាត់របស់ Man Utd

Valdes របួសជង្គង់ធ្ងន់ធ្ងរកាលពីខែមិនា