Robin van Persie
នៅតែនិយាយការពារគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិហុល្លង់
លោក Guus Hiddink ទោះជាគ្រូបង្វឹករូបនេះដឹកនាំក្រុមចាញ់៣
ឈ្នះ១ ក្នុងចំណោម៤ប្រកួតកន្លងមកក៏ដោយ។
ទោះជាមានមតិជាច្រើនបានឱ្យយោបល់ថាគួរតែដូរគ្រូបង្វឹកថ្មី នេះចោលក៏ដោយ ក៏ខ្សែប្រយុទ្ធ Van Persie នៅតែមានជំនឿចិត្តលើលោក Hiddink ដដែល។ លើសពីនេះទៅទៀតកីឡាករវ័យ៣១ឆ្នាំបាននិយាយថា៖ “វាមិនស្មើភាពទេប្រសិនបើយើងបណ្ដេញ Hiddink និងបុគ្គលិកគាត់ចោលនៅពេលនេះ។គាត់ជាគ្រូបង្វឹកល្អ។ យើងបានព្យាយាមអស់ពីលទ្ធភាពហើយក្នុងការប្រកួតយប់មិញ។ អ៊ីស្លង់ធ្វើបានល្អខ្លាំងណាស់ ស្របពេលដែលយើងមានកំហុស”។
ម្ចាស់កំណត់ត្រាស៊ុតបញ្ចូលទីច្រើនបំផុតប្រចាំក្រុមជម្រើសជាតិហុល្លង់រូបនេះ បានបន្ថែមទៀតថា៖ “ក្រុម ទាំងមូលមានកំហុសច្រើនណាស់ គ្រប់តំបន់ទាំងអស់ពេលប្រកួតយប់មិញ នេះមិនអាចបន្ទោសតែគ្រូបង្វឹកបានទេ។ ខ្ញុំនៅតែមានសង្ឃឹមលើគាត់ ហើយយើងកុំទាន់ធ្វើការសម្រេចចិត្តអ្វីទាំងអស់ ក្រុមទាំងមូលត្រូវព្យាយាមបន្ថែម កុំអស់សង្ឃឹមឱ្យសោះ”។
Hiddink ជាគ្រូបង្វឹកថ្មីរបស់ជម្រើសជាតិហុល្លង់បន្ទាប់ពីលោក Louis van Gaal ទៅដឹកនាំ Manchester United ក្រោយចប់ព្រឹត្តិការណ៍ World Cup ២០១៤។ ៤ប្រកួតរបស់ហុល្លង់គិតចាប់តាំងពីគ្រូបង្វឹកវ័យ៦៧ឆ្នាំរូបនេះ មកដឹកនាំទើបតែស្គាល់ជ័យជម្នះម្ដងប៉ុណ្ណោះ។ ក្រោយចាញ់អ៊ីស្លង់២-០យប់មិញ គឺកាន់តែដាក់សម្ពាធទៅលើគ្រូបង្វឹកថ្មីនេះ ហើយមានមតិជាច្រើនទៀតហ៊ាននិយាយដល់ទៅដកហូតតំណែងលោកទៀតផង៕

លោក Hiddink