កាលពីប៉ុន្មានថ្ងៃមុន Sabay
បានចុះព័ត៌មានទាក់ទងនិងការដូរឈ្មោះពី Nokia Lumia ទៅជា
Microsoft Lumia ហើយឥឡូវនេះ Microsoft
បានចេញព័ត៌មានរួមទាំងរូបភាពឈ្មោះ Microsoft លើទូរសព្ទ Lumia
ជាផ្លូវការហើយ។
ខាងក្រោមនេះគឺជារូបភាពផ្លូវការដែលបានបង្ហោះលើវិបសាយផ្លូវការ របស់ Nokia។ ដូចដែលប្រិយមិត្តបានឃើញអញ្ចឹង អក្សរ Microsoft (តែមិនមែនអក្សរ Lumia) ត្រូវដាក់ជំនួសដោយអក្សរ Nokia នៅផ្នែកខាងមុខទូរសព្ទ។ ចំណែកឯផ្នែកខាងក្រោយបិទដោយស្លាកសញ្ញានិងអក្សរ Microsoft ។
ចាំមើលតទៅទៀតថាតើ Microsoft នឹងធ្វើអ្វីប្លែកខ្លះដើម្បីផ្គាប់ចិត្តអ្នកគាំទ្រក្រោយពេលដកឈ្មោះ Nokia ចេញ?

រូបភាពផ្លូវការ Microsoft Lumia
លោកស្រី Tuula
ជាអ្នកជំនាញទីផ្សាររបស់ក្រុមហ៊ុន
Microsoftបានឆ្លើយតបនឹងការសម្ភាសន៍ថា Microsoft
នៅតែបន្តលក់និងផ្ដល់សេវាកម្មដល់អ្នកគាំទ្រផលិតផល Nokia
កន្លងមកដូចជា Nokia 130 និងSmartphone ត្រកូល Lumia របស់ Nokia
ដែលទើបតែប្រកាសដូចជា Lumia 830, 730និង Lumia 735 និង Lumia
ផ្សេងៗទៀត។ ដោយឡែកនាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya
Nadella បានឲ្យដឹងថា
Microsoftនៅតែមានភាពជឿជាក់ថាវានឹងគ្មានផលប៉ះពាល់អ្វីនោះ
ទេចំពោះSmartphone ត្រកូល Lumia
ទោះបីជាមានការផ្លាស់ប្ដូរឈ្មោះនេះក៏ដោយ។
ចាំមើលតទៅទៀតថាតើ Microsoft នឹងធ្វើអ្វីប្លែកខ្លះដើម្បីផ្គាប់ចិត្តអ្នកគាំទ្រក្រោយពេលដកឈ្មោះ Nokia ចេញ?