Microsoft នឹងឈប់ផលិត Tablet ត្រកូល Surface
តទៅទៀតដោយសារចំនួនលក់សែស្រឡាយ Surface
ទាំងអស់នៅជុំវិញពិភពលោកធ្លាក់ចុះយ៉ាងគំហុក។
វិបសាយDigitimes បានឲ្យចុះផ្សាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកMicrosoft អាចនឹងលែងផលិតTablet ត្រកូលSurface តទៅទៀត ដោយសារតែគ្មានដៃគូសហការចែកចាយ ហើយតម្លៃទៀតសោតក៏ថ្លៃហួសប្រមាណត្បិតតែពួកវាមានគុណភាពល្អ។ គ្រាន់តែត្រកូលSurface តែឯងបានធ្វើឲ្យMicrosoft ក្អួតឈាមបាត់ទៅហើយព្រោះតែខាតបង់ប្រាក់រហូតដល់ទៅ១,៧ពាន់លាន ដុល្លារឯណោះ។
ប្រភពដដែលក៏បានបន្តទៀតថាដោយសារតែតម្រូវការSmartphone នៅទូទាំងពិភពលោកកើនឡើងយ៉ាងខ្លាំងជាហេតុធ្វើឲ្យអត្រាលក់ ត្រកូល Surfaceធ្លាក់ចុះបែបនេះ។ មួយវិញទៀតចំពោះវត្តមាន Tablet Surface Pro 3 ដែលMicrosoft បានប្រកាសកាលពីកន្លងទៅហាក់ដូចជាលក់មិនបានដល់១លានគ្រឿងផង។
កាលពីសម័យឧបករណ៍ចាក់បទចម្រៀង Zune ដែលMicrosoft បង្កើតឡើងដើម្បីប្រកួតប្រជែងនឹង iPod ក៏ត្រូវបរាជ័យដូចលើកនេះដែរ ហើយទីបំផុតក្រុមហ៊ុនមួយនេះត្រូវបង្ខំចិត្តឈប់ផលិតZune តទៅទៀត៕