នៅម៉ោង១១:០០យប់នេះ លោក Jose Mourinho គ្រូបង្វឹកក្រុម Chelsea
នឹងត្រូវទៅសួរសុខទុកគ្រូរបស់ខ្លួនលោក Van Gaal
ដែលកំពុងដឹកនាំ Manchester United នៅទឹកដី Old Trafford ។
ចាំមើលថាតើយប់នេះ
គ្រូឬក៏សិស្សជាអ្នកអាចឈ្នះបាន៣ពិន្ទុឬក៏ស្មើគ្នា?
សម្ដីមុនប្រកួតរបស់កូនសិស្សនិងគ្រូ
លោក Louis van Gaal បានគិតទុកមុនថា៖ “ខ្ញុំគិតថា Costa នឹងចូលលេងយប់នេះ។ គាត់អាចលេងបានពីព្រោះតាមដែលខ្ញុំឮគាត់អាចចូលហ្វឹកហាត់បានហើយ។ ខ្ញុំដឹងច្បាស់ថាខ្សែប្រយុទ្ធរូបនេះល្អណាស់ គេអាចរកបាន៩គ្រាប់ហើយក្នុង៧ប្រកួត។ ចំណែក Mourinho វិញជាគ្រូបង្វឹកវ័យក្មេងម្នាក់តែពោរពេញទៅដោយបទពិសោធន៍ យើងមិនអាចមើលស្រាលគេបានទេ។ អ្វីក៏អាចប្រែប្រួលបានដែរនៅលើទីលាន ទោះខ្ញុំធ្លាប់ធ្វើការជាមួយគេក៏ដោយ”។
ដោយឡែកខាង Jose Mourinho វិញបាននិយាយដែរថា៖ “វាមិនសំខាន់ទេថានរណាជាអ្នកគ្រប់គ្រងក្រុម ក្រុមនោះនៅឈរលេខរៀងទីប៉ុន្មានឬក៏នរណាជាអ្នកលេងឱ្យក្រុមនោះ។ Man Utd គឺ Man Utd មិនមែនរបស់ Val Gaal ទេ។ យប់នេះខ្ញុំមិនមានប្រឆាំងនឹងលោក Van Gaal ទេ គឺខ្ញុំដឹកនាំ Chelsea ប្រឆាំងនឹង Man Utd ហើយពេលប្រកួតគេមិនគិតពីមនោសញ្ចេតនានោះទេ។ មុនប្រកួតនិងក្រោយប្រកួតគាត់ជាមនុស្សដែលខ្ញុំគោរពប៉ុន្តែពេល បាល់នៅលើទីលានគឺជារឿងផ្សេង”។
ជើងកីឡាករ
បិសាចក្រហមនៅតែអវត្តមាន Rooney ដដែលនៅយប់នេះស្របពេល Jonny Evans, Paddy McNair, Jesse Lingard និង Antonio Valencia ក៏ត្រូវអវត្តមានដូចគ្នាដោយសាររបួសមិនទាន់ជា។ ប៉ុន្តែ Michael Carrick អាចចូលហ្វឹកហាត់បានវិញហើយ នឹងសង្ឃឹមថាអាចលេងបាននៅយប់នេះ។ ដូច្នេះជម្រើស១១នាក់ដំបូងរបស់ Man Utd អាចជា De Gea, Rafael, Jones, Rojo, Shaw; Blind, Young, Mata, Di María, Falcao និង Van Persie ។
ដោយឡែកខាងក្រុម Chelsea វិញមានតែ Remy និង Cesar Azpilicueta ទេដែលត្រូវអវត្តមានតែម្ដង ក្រៅពីនេះដូចជា Costa, Mikel, Ramires អីនោះអាចចូលហ្វឹកហាត់បានវិញហើយ នឹងសង្ឃឹមថាអាចជាប់បម្រុងនាយប់នេះ។ ជម្រើស១១នាក់ដំបូងរបស់លោក Jose Mourinho អាចជា Courtois, Ivanovic, Cahill, Terry, Luis, Fabregas, Matic, Schürrle, Oscar, Hazard និង Drogba។
ប្រវត្តិជួបគ្នា
គិតជារួម Manchester United និង Chelsea ធ្លាប់បានជួបគ្នា១៥២ដងមកហើយ ពេលក្នុងនោះ Man Utd ឈ្នះ៦៣ដងស្មើ៤២ដងនិងចាញ់៤៧ដង។ ប៉ុន្តែ២២ប្រកួតចុងក្រោយដែល Man Utd ប៉ះ Chelsea ក្រុមបិសាចក្រហមមួយនេះអាចឈ្នះតែ៦ដងប៉ុណ្ណោះ ហើយបើគិតពី៥ប្រកួតចុងក្រោយវិញ Man Utd មិនដែលឈ្នះ Chelsea នោះទេគឺចាញ់៣ស្មើ២។
គូផ្សេងទៀតសម្រាប់យប់នេះគឺ Burnley ប៉ះ Everton និង Tottenham Hotspur ប៉ះ Newcastle United នៅម៉ោង៨:៣០នាទី។
ព្យាករណ៍សម្រាប់គូនេះគឺ Manchester United ១-២ Chelsea។