ភាពយន្តចុងក្រោយដែលចូលរួមសម្ដែងដោយ Donnie Yen (កុំកុំ)
មានចំណងជើងថា ”Kung Fu Jungle”
បានបញ្ចេញឈុតក្រៅឆាកពីសកម្មភាពសម្ដែងដ៏ជក់ចិត្តរបស់តារា
សម្ដែងក្នុងរឿងនេះ។
ភាពយន្តថ្មីនេះមានការចូលរួមសម្ដែងពីតារាល្បីៗដូចជា Donnie Yen,
Charlie Yeung, Wang Baoqiang និង Michelle Bai ជាដើម។
រឿងដែលមានវត្តមានតារាជើងរន្ទះហុងកុងនេះ រៀបរាប់ពីគ្រូក្បាច់គុនម្នាក់ដែលធ្វើការនៅសាលាប៉ូលិសឈ្មោះ Teddy Chan (សម្ដែងដោយកុំកុំ)។ ថ្ងៃមួយ គេបានសម្លាប់បុរសម្នាក់ដោយអចេតនា និងត្រូវជាប់គុក។ ពេលគេជាប់គុក ឃាតកកំណាចម្នាក់បានព្យាយាមសម្លាប់គ្រូក្បាច់គុនជើងចាស់ជា បន្តបន្ទាប់។ ដើម្បីបញ្ឈប់ឃាតកចិត្តត្រជាក់ Chan បានសុំខ្លួនចូលជួយដើម្បីជាថ្នូរនឹងការដោះលែងឲ្យនៅក្រៅគុក។
ឈុតមួយក្នុងរឿង “Kung Fu Jungle”