ការប្រកួតស៊ីសាច់ហុតឈាមរវាង Real Madrid និង Barcelona
ក្នុងជំនួប EL Clasico នៅ La Liga នាចុងសប្ដាហ៍នេះ នឹងមានតារា
និងបុគ្គលល្បីៗជាច្រើនចូលរួមទស្សនាដើម្បីលើកទឹកចិត្តក្រុម
ដែលពួកគេគាំទ្រ។
Justin Bieber, Jennfier Lopez, Rafael Nadal, Shakira, Tom Cruise, Kobe Bryant, Magic Johnson, Antonio Banderas និង King Abdullah II សុទ្ធតែជាអ្នកគាំទ្របាល់ទាត់របស់ក្លិបយក្សទាំងពីរនៅអេស្ប៉ាញ នេះទាំងអស់។ ចុះបើទៅទាំងអស់គ្នាអីចឹង តើអ្នកណាខ្លះគាំទ្រក្លិបណាទៅ?
Real Madrid
Jennifer Lopez ៖ កាលពីឆ្នាំ២០១២ក្នុងជំនួបនេះដែរ តារាចម្រៀងរូបនេះបានមកលើកទឹកចិត្ត Real Madrid ដោយពាក់ឯកសណ្ឋាន Real Madrid ដើម្បីសំដែងពីការគាំទ្រ។
Rafael Nadal ៖ កំពូលអ្នកវាយកូនបាល់រូបនេះ ស្រលាញ់ក្លិប Real Madrid នេះតាំងពីតូចមកម្ល៉េះ។
Antonio Banderas ៖ កំពូលតារាសម្ដែងរបស់ប្រទេសអេស្ប៉ាញរូបនេះក៏នឹងទៅគាំទ្រ Real Madrid ផងដែរ។ កាលពីឆ្នាំ២០១៣កន្លងទៅរូបលោកបានចំណាយប្រាក់ទិញឯកសណ្ឋាន Real Madrid មួយរហូតដល់ទៅជិត៣ម៉ឺនដុល្លារសម្រាប់កម្មវិធីសប្បុរសធម៌។
King Abdullah II ៖ ព្រះអង្គជាព្រះមហាក្សត្រប្រទេសហ្សកដានី ដែលគាំទ្រ Real Madrid ជាយូរមកហើយ។
Barcelona
ចំណែកខាង Barcelona វិញក៏មិនអន់ជាង Real Madrid នោះដែរ ព្រោះអ្នកគាំទ្រក្លិបមួយនេះមានដូចជា តារាចម្រៀង Justin Bieber, តារាចម្រៀង Shakira, កំពូលអ្នកលេងបាល់បោះ Kobe Bryant, កំពូលតារាសម្ដែងឥណ្ឌា Ranbir Kapoor និងកំពូលតារាបាល់បោះជើងចាស់ Magic Johnson ។
ជំនួប El Clasico រវាង Real Madrid និង Barcelona ជើងទីមួយនេះនឹងត្រូវធ្វើឡើងនៅទឹកដី Santiago Bernabeu របស់ Real Madrid នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ វេលាម៉ោង១១:០០យប់។

Lopez ពាក់អាវក្រុម Real Madrid ពេលទៅសម្ដែងតន្រ្ដីនៅអេស្ប៉ាញ
Rafael Nadal ៖ កំពូលអ្នកវាយកូនបាល់រូបនេះ ស្រលាញ់ក្លិប Real Madrid នេះតាំងពីតូចមកម្ល៉េះ។
Nadal ដើរលើទីលាន Santiago Bernabeu មុនជំនួបរវាង Real និង Ajax ឆ្នាំ២០១២
Antonio Banderas ៖ កំពូលតារាសម្ដែងរបស់ប្រទេសអេស្ប៉ាញរូបនេះក៏នឹងទៅគាំទ្រ Real Madrid ផងដែរ។ កាលពីឆ្នាំ២០១៣កន្លងទៅរូបលោកបានចំណាយប្រាក់ទិញឯកសណ្ឋាន Real Madrid មួយរហូតដល់ទៅជិត៣ម៉ឺនដុល្លារសម្រាប់កម្មវិធីសប្បុរសធម៌។
តួកុនល្បីរបស់អេស្ប៉ាញ Antonio Banderas (ស្ដាំ)
King Abdullah II ៖ ព្រះអង្គជាព្រះមហាក្សត្រប្រទេសហ្សកដានី ដែលគាំទ្រ Real Madrid ជាយូរមកហើយ។
ព្រះមហាក្សត្រហ្សកដានី King Abdullah II (ឆ្វេងទី២)
Barcelona
ចំណែកខាង Barcelona វិញក៏មិនអន់ជាង Real Madrid នោះដែរ ព្រោះអ្នកគាំទ្រក្លិបមួយនេះមានដូចជា តារាចម្រៀង Justin Bieber, តារាចម្រៀង Shakira, កំពូលអ្នកលេងបាល់បោះ Kobe Bryant, កំពូលតារាសម្ដែងឥណ្ឌា Ranbir Kapoor និងកំពូលតារាបាល់បោះជើងចាស់ Magic Johnson ។
JB ពាក់អាវ Barcelona លេងបាល់នៅអេស្ប៉ាញឆ្នាំ២០១១
តារាចម្រៀង Shakira ភរិយាខ្សែការពារ Pique របស់ Barca
កំពូលកីឡាករបាល់បោះ Kobe Bryant គាំទ្រ Barcelona
តារាបូលីវូដឥណ្ឌា Ranbir Kapoor
កំពូលតារាបាល់បោះជើងចាស់ Magic Johnson