David Luiz បាននិយាយថាក្លិប Chelsea
បានស្នើចុះកុងត្រាថ្មីឱ្យនៅ Stamford Bridge បន្តទៀតដែរ
ប៉ុន្តែខ្លួនចង់ទៅលេងនៅ Paris Saint-Germain ជាង។
ខ្សែការពារប្រេស៊ីលដែលមានតម្លៃខ្លួនថ្លៃជាងគេលើលោក បាននិយាយប្រាប់កាសែត Globo Esporte ថា៖ “តោខៀវស្នើខ្ញុំឱ្យចុះកុងត្រាថ្មីដែរ ប៉ុន្តែជម្រើសរបស់ខ្ញុំគឺ PSG។ ខ្ញុំសប្បាយចិត្តពេលក្លិបនៅបារាំងនេះចង់បានខ្ញុំ ហើយនេះជាឱកាសល្អក្នុងផ្លាស់ទៅលេងនៅទីនោះ។ ខ្ញុំរីករាយខ្លាំងណាស់នៅ Chelsea ដោយបានឈ្នះពានធំនៅអឺរ៉ុប២ និង FA Cup ម្ដង។ វាជាពេលអស្ចារ្យណាស់សម្រាប់ខ្ញុំ។ ខ្ញុំអាចថាជាមនុស្សសំណាងដោយបានលេងនៅក្លិបធំដូច Chelsea ហើយឥឡូវខ្ញុំទទួលបានឱកាសក្នុងការទៅលេងនៅក្លិបធំដទៃទៀតហើយ។ ខ្ញុំសប្បាយចិត្តនៅទីនេះ (PSG)”។
កីឡាករវ័យ២៧ឆ្នាំ បានបន្ថែមទៀតថា៖“យើងមានកីឡាករល្អៗ គ្រូបង្វឹកល្អ ហើយនេះជាក្លិបអស្ចារ្យ។ វាជារឿងពិបាកណាស់ក្នុងការឈ្នះ Champions League អ្នកត្រូវឈ្នះការប្រកួតទាំងអស់ ហើយបើចង់ឈ្នះអ្នកត្រូវមានសមត្ថភាពជាមុនសិន។ ខ្ញុំជាអ្នកធ្វើការសម្រេចចិត្តនេះ ហើយខ្ញុំសប្បាយចិត្តនឹងជម្រើសរបស់ខ្ញុំ។ ខ្ញុំសប្បាយចិត្តពេលឃើញមិត្តរបស់ខ្ញុំលេងនៅ Chelsea ហើយខ្ញុំក៏សប្បាយចិត្តពេលលេងនៅទឹកដីបារាំងដែរ”។
Luiz ផ្លាស់ពី Chelsea មក PSG កាលពីដើមរដូវកាលកន្លងទៅ ក្នុងតម្លៃខ្លួនជាង៦៤លានដុល្លារអាមេរិក។ កាលខ្សែការពាររូបនេះលេងនៅ Chelsea រូបគេបានជួយក្រុមលើកពាន UEFA Champions League ១ដង, UEFA Europa League ១ដង និង FA Cup ១ដង៕

Luiz (ឆ្វេង) ពេល PSG ប៉ះ Barcelona នៅ UCL