ខ្សែបម្រើស្លាបរបស់ Man Utd កីឡាករ Angel di Maria បានច្រានចោលនូវពាក្យលើកឡើងរបស់អតីតអ្នកចាត់ការក្លិបខ្លួនថា លោកប្ដូរមកក្លិបបិសាចក្រហម ដោយសារតែលុយ។
លោក Carlo Ancelotti អ្នកចាត់ការក្លិប Real Madrid បានតិះទៀន Di Maria យ៉ាងខ្លាំង បន្ទាប់ពីកីឡាកររូបនេះបានប្ដូរមកអង់គ្លេស ក្នុងតម្លៃខ្លួនឯកត្តកម្មនៅ Man Utd គឺ ៩៦,១លានដុល្លារ ថាដោយសារតែចង់បានលុយច្រើន ទើបធ្វើឲ្យកីឡាកររូបនេះចាកចេញទៅកាន់ក្លឹបនោះ។
ប៉ុន្តែលោក Van Gaal បាននិយាយថា តាមពិតទៅ Di Maria ចង់ផ្លាស់មក Man Utd យូរមកហើយដោយសារតែកីឡាកររូបនេះស្រឡាញ់អាវលេខ៧របស់ក្លឹបនេះ។ ចំណែក Di Maria បាននិយាយទៅកាន់កាសែត The Mirror ថា៖ “ខ្ញុំមានអារម្មណ៍អស្ចារ្យខ្លាំងណាស់ដោយសារតែបានផ្លាស់មក Man Utd។ ខ្ញុំពិតជាមានមោទនភាពចំពោះខ្លួនឯង។ វាពិបាកក្នុងការពន្យល់អំពីអារម្មណ៍បែបនេះ។ ល្អខ្លាំងណាស់ដែលខ្ញុំបានពាក់អាវលេខ៧នេះ ដែលជាអាវត្រូវបានពាក់ដោយកីឡាករដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រ ក្លិប ហើយខ្ញុំដឹងថា វាជាវត្ថុដ៏មហិមាសម្រាប់អ្នកគាំទ្ររបស់ក្លឹប”។
អតីតករខ្សែបម្រើស្លាបក្លិប Benfica រូបនេះបានបន្តទៀតថា៖ ”មនុស្សនៅទីនេះចូលចិត្តខ្ញុំ ដូច្នេះខ្ញុំត្រូវតែស្មោះត្រង់នឹងពួកគេ។ ខ្ញុំត្រូវតែទទួលស្គាល់ថា ខ្ញុំបាននូវអ្វីដែលខ្ញុំប៉ងជាយូរមកហើយ ប៉ុន្តែការមក Man Utd ហួសពីអ្វីដែលខ្ញុំរំពឹងទុកទៅទៀត ហើយវាល្អណាស់សម្រាប់ខ្ញុំ”។
Di Maria ដែលបានចាប់ផ្ដើមចូលលេងនៅ Premier League ក្នុងរដូវកាលថ្មី ស៊ុតចូលបីគ្រាប់ក្នុង៧ប្រកួតក្រោមការដឹកនាំរបស់លោកLouis van Gaal៕