ខ្សែបម្រើ Iniesta របស់ Barca
នឹងត្រូវអវត្តមាន២ប្រកួតដោយសាររបួសដាច់សរសៃសាច់ដុំនៅកែងជើង
ខាងស្ដាំរបស់គេក្នុងជំនួប El Clasico កាលពីយប់ម្សិលមិញ។
ការអវត្តមាន២ប្រកួតនេះគឺមានន័យថា
ខ្សែបម្រើវ័យ៣០ឆ្នាំរូបនេះនឹងមិនអាចចូលលេងពេល Barca ជួប
Celta Vigo នៅ La Liga និង Ajax នៅ Champions League បានទេ។
របួសនេះដែរ
ខាងក្រុមគ្រូពេទ្យនៅមិនទាន់ចេញសេចក្ដីប្រកាសជាផ្លូវការនៅឡើយ
ទេថាត្រូវប្រើពេលយូរប៉ុនណា ប៉ុន្តែលោក Luis Enrique
ដែលជាអ្នកចាត់ការក្រុមបាននិយាយហើយថា
នេះមិនមែនជារឿងល្អទេក្នុងការបាត់បង់ Iniesta
ប៉ុន្មានសប្ដាហ៍នោះ។
នៅចាំបានថា ក្នុងជំនួប El Clasico ដែល Real Madrid ឈ្នះ Barcelona ៣-១នោះ Andres Iniesta ត្រូវដូរចេញនៅនាទីទី៧១ក្រោយប៉ះគ្នាជាមួយ Luka Modric និងបណ្ដើរបាល់បានបន្តិចក៏ភ្លាត់ជើងសុំដូរចេញខ្លួនតែម្ដង៕
នៅចាំបានថា ក្នុងជំនួប El Clasico ដែល Real Madrid ឈ្នះ Barcelona ៣-១នោះ Andres Iniesta ត្រូវដូរចេញនៅនាទីទី៧១ក្រោយប៉ះគ្នាជាមួយ Luka Modric និងបណ្ដើរបាល់បានបន្តិចក៏ភ្លាត់ជើងសុំដូរចេញខ្លួនតែម្ដង៕