ខ្សែបម្រើញាំញីដោយសាររបួស Marouane Fellaini របស់ក្លឹប
Manchester United ជិតបានចូលលេងវិញហើយ
ក្រោយត្រឡប់ចូលហ្វឹកហាត់បានពេញលេញវិញ
បន្ទាប់ពីរបួសកជើងឆ្វេងក្នុងពេលហ្វឹកហាត់បន្ទាប់ពីជំនួបបើក
រដូវកាលទល់នឹង Swansea។ យ៉ាងណាក្ដី
អ្វីៗហាក់មិនទាន់ប្រសើរសម្រាប់ក្រុមលោក Louis van Gaal នៅឡើយទេ
ដោយសារតែ Ander Herrera អាចនឹងអវត្តមានយ៉ាងតិចណាស់ក៏២សប្ដាហ៍ដែរ
ដោយសាររបួសខ្នង។
គិតទាំង Fellaini និង Herrera ក្រុមបិសាចក្រហមមានកីឡាកររបួសដល់ទៅ១០នាក់ហើយ គិតចាប់តាំងពីបើករដូវកាលថ្មីនេះមក ដែលធ្វើឲ្យលោក Van Gaal ព្រួយចិត្តមិនស្ទើរទេ។
Fellaini ដែល Man Utd ទិញពី Everton ក្នុងតម្លៃ៣៤.៧លានដុល្លារូបនេះ បានចូលហ្វឹកហាត់ជាថ្មីក្នុងក្រុមឈុតធំនៅទីលានហ្វឹកហាត់ Carrington ក្នុងសប្ដាហ៍នេះ ប៉ុន្តែទំនងជាមិនទាន់អាចចូលលេងបាននៅឡើយទេ ពេលប៉ះក្រុមចាស់របស់ខ្លួននៅ Old Trafford ថ្ងៃអាទិត្យនេះ។
ខ្សែបម្រើសក់ធំរបស់ក្រុមជម្រើសជាតិបែលហ្សិកបាននិយាយថា៖ “ខ្ញុំបានជួបពេលវេលាដ៏លំបាកកាលពីរដូវកាលមុន ប៉ុន្តែខ្ញុំអាចលេងបានល្អប្រសើរវិញហើយ។ ខ្ញុំមានទំនុកចិត្តខ្ពស់ក្នុងការប្រកួតជាថ្មីនាពេលខាងមុខ”។
ចំណែកកីឡាករចំណូលថ្មី Herrera បានរងរបួសប្រេះឆ្អឹងខ្នង ពេលប៉ះ West Ham កាលពីថ្ងៃសៅរ៍កន្លងទៅ។ ក្លឹបបានទុកពេលឲ្យសម្រាកព្យាបាលរបួសរយៈពេល១ខែ ប៉ុន្តែកីឡាករអេស្ប៉ាញដែល Man Utd ទិញពី Athletic Bilbao ក្នុងតម្លៃ៣៦,៦លានដុល្លារនេះ បានបង្ហាញជំនឿចិត្តថានឹងអាចចូលលេងបានវិញត្រឹម២សប្ដាហ៍។
Man Utd នឹងត្រូវទទួលភ្ញៀវ Everton នាការប្រកួតចុងសប្ដាហ៍នេះ។ Darren Fletcher អាចនឹងត្រូវដាក់ជំនួស Herrera ខណៈ Juan Mata រំពឹងថានឹងជំនួស Wayne Rooney ដែលជាប់បម្រាម។