លោក Jose Mourinho
មិនសូវជាពេញចិត្តជាមួយខាងសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ
ប៉ុន្មានទេ ដោយសារខ្សែប្រយុទ្ធសំណព្វចិត្តរបស់លោក Diego Costa
ត្រលប់មកវិញដោយមានរបួសសរសៃពួរត្រូវសម្រាកយ៉ាងតិច៣សប្ដាហ៍
មិនអាចលេងនៅយប់ថ្ងៃសៅរ៍នេះបានទេ។
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះធ្លាប់បានទាក់ទងទៅគ្រូ បង្វឹកជម្រើសជាតិអេស្ប៉ាញលោក Vicente del Bosque ម្ដងហើយរឿងលោកចង់ឱ្យ Costa សម្រាកដោយសារខ្សែប្រយុទ្ធរូបនេះមិនទាន់ជាសះស្បើយពេញលេញ។ ប៉ុន្តែត្រូវបានខាងក្រុមជម្រើសជាតិច្រានចោល និងខាង Costa ផ្ទាល់ក៏អះអាងថាខ្លួនគេអាចចូលលេងបានដែរ ប៉ុន្តែជាអកុសលការត្រលប់មកវិញរបស់គេ គឺនាំមកជាមួយនូវរបួសដូចខាង Chelsea រំពឹងទុក។
ចំពោះរឿង Costa មានរបួសនោះ អតីតអ្នកចាត់ការ Real Madrid ខាងលើបាននិយាយថា៖ “កីឡាករនៅ Chelsea ទាំងអស់មានសិទ្ធិទៅលេងនៅជម្រើសជាតិរៀងៗខ្លួន ហើយយើងក៏សប្បាយចិត្តនឹងឱ្យគេទៅដែរ ប្រសិនបើពួកគេទៅដោយគ្មានរបួសហើយមកវិញដោយគ្មានរបួសដែរ។ វាមិនសមនោះទេ ប្រសិនបើពួកគេ (ក្រុមជម្រើសជាតិ) មានកម្លាំងហើយក្រុមយើងវិញគ្មានកម្លាំងពេលប្រកួតនោះ”។
ខ្សែប្រយុទ្ធដើមកំណើតប្រេស៊ីលតែលេងឱ្យជម្រើសជាតិអេស្ប៉ាញ ខាងលើ ធ្វើបានល្អខ្លាំងណាស់ពេលមកលេងនៅ Chelsea ដោយរកបាន៩គ្រាប់ហើយក្នុង៧ប្រកួតកន្លងមក។ ខណៈដែលលោក Mourinho វិញត្រូវដឹកនាំក្រុមតោខៀវទៅសួរសុខទុក្ខ Crystal Palace នៅថ្ងៃសៅរ៍នេះម៉ោង៩យប់ដោយអវត្តមានកីឡាករសំខាន់ៗដូចជា Ramires, Andre Schurrle, John Obi Mikel , Didier Drogba និង Costa នេះជាដើម៕