គិតចាប់ពីឈានជើងចូលលេងក្នុងក្រុមឈុតធំ Barcelona
រយៈពេល១០ឆ្នាំមកនេះ កំពូលកីឡាករបាល់ទាត់ Lionel Messi
បានសាងស្នាដៃ និងឈ្នះពានរង្វាន់ជាច្រើន។ តើប្រិយមិត្តដឹងទេថា
១០ឆ្នាំមកនេះ Messi ជួយ Barcelona ឈ្នះពានអ្វីខ្លះ
ហើយទទួលបានពានរង្វាន់ផ្ទាល់ខ្លួនអ្វីខ្លះដែរ? Sabay
សូមបង្ហាញជូនដូចខាងក្រោម៖
- ពាននៅ Barcelona
Messi រួមចំណែកជួយឲ្យ Barcelona ឈ្នះពាន La Liga ៦ដង, Copa del Rey ២ដង, Spanish Super Cup ៦ដង, UEFA Champions League ៣ដង, UEFA Super Cup ២ដង និង FIFA Club World Cup ២ដង។
-ពានរង្វាន់ផ្ទាល់ខ្លួន
ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំរូបនេះ ទទួលបានពានរង្វាន់ផ្ទាល់ខ្លួនជាច្រើន ហើយក៏បំបែកកំណត់ត្រាក្នុងពិភពបាល់ទាត់អស់ជាច្រើនផងដែរ។ ប៉ុន្តែពានធំបំផុតដែលគេទទួលបាន និងមិនអាចភ្លេចបាននោះ គឺ ពានកីឡាករល្អបំផុត ឬ FIFA Ballons d’Or ៤ដងជាប់ៗគ្នាពី២០០៩ដល់២០១២ និងពានរង្វាន់ Golden Shoes (ស្បែកជើងមាស) សម្រាប់កីឡាករស៊ុតចូលច្រើនជាងគេប្រចាំរដូវកាលនៅទ្វីបអឺរ៉ុប៣ ដង។
- ពាននៅជម្រើសជាតិអាហ្សង់ទីន
ទោះមិនអាចជួយក្រុមជម្រើសជាតិឲ្យឈ្នះពានច្រើនដូចនៅ Barca ក្ដី ក៏កីឡាករមានសញ្ជាតិ២ អេហ្សង់ទីនផង និងអេស្ប៉ាញផងរូបនេះ ធ្លាប់ជួយឲ្យអាហ្សង់ទីនឈ្នះមេដាយមាសនៅព្រឹត្តិការណ៍កីឡា អូឡាំពិក ឆ្នាំ២០០៨ នៅទីក្រុងប៉េកាំងប្រទេសចិន។ ហើយថ្មីៗចុងក្រោយនេះ Messi ក៏បាននាំអាហ្សង់ទីនដល់វគ្គផ្ដាច់ព្រ័ត្រ FIFA World Cup 2014 ផងដែរ។
គិតត្រឹមរយៈពេល១០ឆ្នាំនេះដែរ បុរសសង្ហា កម្ពស់ ១,៦៩ម៉ែត្ររូបនេះ ចូលប្រកួតបាន៤៣៤ដង និងរកគ្រាប់បាល់បាន៣៦១គ្រាប់ហើយ៕
ពានធំៗដែល Messi ទទួលបានប្រចាំរដូវកាលនីមួយៗ
- ពាននៅ Barcelona
Messi រួមចំណែកជួយឲ្យ Barcelona ឈ្នះពាន La Liga ៦ដង, Copa del Rey ២ដង, Spanish Super Cup ៦ដង, UEFA Champions League ៣ដង, UEFA Super Cup ២ដង និង FIFA Club World Cup ២ដង។
Messi កាន់ពាន Champions League
-ពានរង្វាន់ផ្ទាល់ខ្លួន
ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំរូបនេះ ទទួលបានពានរង្វាន់ផ្ទាល់ខ្លួនជាច្រើន ហើយក៏បំបែកកំណត់ត្រាក្នុងពិភពបាល់ទាត់អស់ជាច្រើនផងដែរ។ ប៉ុន្តែពានធំបំផុតដែលគេទទួលបាន និងមិនអាចភ្លេចបាននោះ គឺ ពានកីឡាករល្អបំផុត ឬ FIFA Ballons d’Or ៤ដងជាប់ៗគ្នាពី២០០៩ដល់២០១២ និងពានរង្វាន់ Golden Shoes (ស្បែកជើងមាស) សម្រាប់កីឡាករស៊ុតចូលច្រើនជាងគេប្រចាំរដូវកាលនៅទ្វីបអឺរ៉ុប៣ ដង។
Messi ឈ្នះពាន Ballon d’Or
- ពាននៅជម្រើសជាតិអាហ្សង់ទីន
ទោះមិនអាចជួយក្រុមជម្រើសជាតិឲ្យឈ្នះពានច្រើនដូចនៅ Barca ក្ដី ក៏កីឡាករមានសញ្ជាតិ២ អេហ្សង់ទីនផង និងអេស្ប៉ាញផងរូបនេះ ធ្លាប់ជួយឲ្យអាហ្សង់ទីនឈ្នះមេដាយមាសនៅព្រឹត្តិការណ៍កីឡា អូឡាំពិក ឆ្នាំ២០០៨ នៅទីក្រុងប៉េកាំងប្រទេសចិន។ ហើយថ្មីៗចុងក្រោយនេះ Messi ក៏បាននាំអាហ្សង់ទីនដល់វគ្គផ្ដាច់ព្រ័ត្រ FIFA World Cup 2014 ផងដែរ។
Messi ឈ្នះមេដាយមាសអូឡាំពិក