តារាសម្ដែងល្បីអង់គ្លេស Daniel Radcliffe ដែលជាតួឯក “Harry
Potter”
នឹងត្រលប់មកវិញតាមរយៈភាពយន្តបែបព្រេងនិទានដ៏គួរឲ្យចាប់
អារម្មណ៍មួយទៀតគឺរឿង “Horns”។
“Horns” គឺជាភាពយន្តដែលថតតាមសៀវភៅប្រលោមលោកដ៏ល្បីល្បាញនិពន្ធដោយលោក Joe Hill។ ភាពយន្តនេះរៀបរាប់ពីបុរសម្នាក់ដែលមានដុះស្នែងពីរនៅលើថ្ងាស ក្រោយពីមិត្តស្រីរបស់គេបានស្លាប់យ៉ាងអាថ៌កំបាំង។ ស្នែងនេះបានផ្ដល់ឲ្យគេនូវថាមពលពិសេសមួយខុសប្លែកពីមនុស្ស ធម្មតា ដោយអាចមើលដឹងពីអាថ៌កំបាំងរបស់មនុស្សទូទៅបាន។
ដឹកនាំនិងផលិតដោយអ្នកដឹកនាំរឿងជនជាតិបារាំងលោក Alexandre Aja ភាពយន្តនេះមានការចូលរួមសម្ដែងពីតារាល្បីៗមួយចំនួនទៀតក្រៅពី Daniel Radcliffe ដូចជា Max Minghella, Joe Anderson, Juno Temple, Kelli Garner និង James Remar។
ខ្សែភាពយន្តនេះនឹងមានបញ្ចាំងតំណាលគ្នានៅអាមេរិក និងនៅរោងភាពយន្តផ្លាទីនៀម ផ្សារទំនើបសុរិយា ចាប់ពីថ្ងៃទី៣១ ខែតុលា ខាងមុខនេះហើយ។ ចង់ដឹងថា “Horns” ល្អមើល និងមានឈុតឆាករន្ធត់ៗ គួរឲ្យចាប់អារម្មណ៍យ៉ាងណានោះ សូមកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា។