ក្រុមម្ចាស់ផ្ទះ ស្ដេចស Real Madrid បានវាយបកយកឈ្នះក្រុមភ្ញៀវអ្នកមានបុណ្យ Barcelona ក្នុងលទ្ធផល ៣-១ នាជំនួប El-Clasico យប់មិញនេះ ក្នុងការប្រកួតលីកលំដាប់កំពូល La Liga របស់ប្រទេសអេស្ប៉ាញ។
ក្រុមអ្នកមានបុណ្យអាចរកគ្រាប់បាល់បាន១គ្រាប់មុនដោយខ្សែ ប្រយុទ្ធជួរមុខរបស់ប្រេស៊ីល Neymar តាំងពីនាទីទី៣ម្ល៉េះ។ យ៉ាងណាក្ដីម្ចាស់ផ្ទះបានព្យាយាមធ្វើការវាយបកវិញយ៉ាងខ្លាំង ហើយនៅនាទីទី៣៥ Cristiano Ronaldo បានទាត់បាល់ពិន័យ១១ម៉ែត្រឲ្យអធិរាជស តាមស្មើ ១-១ ហើយលទ្ធផលនេះបានរក្សារហូតដល់ចប់តង់ទី១។
ចូលដល់តង់ទី២ នៅនាទីទី៥០ Pepe បានបន្ថែមមួយគ្រាប់ទៀតឲ្យម្ចាស់ផ្ទះនាំមុខវិញម្ដង ហើយចុងក្រោយ Karim Benzema រកបានគ្រាប់ទី៣ ដើម្បីឲ្យជំនួបដ៏ធំ El-Clasico នេះបញ្ចប់ទៅក្នុុងលទ្ធផល ៣-១។
នៅក្នុងការប្រកួតនេះអាជ្ញាកណ្ដាលបានចាយកាតលឿងអស់ចំនួន៦ ដោយក្នុងនោះ Lionel Messi, Neymar និង Ronaldo សុទ្ធតែទទួលបានម្នាក់១។