ការប្រកួតយប់មិញនេះក្នុងក្របខ័ណ្ឌ Premier League រវាងក្រុម
Manchester United និងChelsea
ពិតជាធ្វើឱ្យអ្នកទស្សនារំជើបរំជួលមែន
ដោយមានទាំងការស៊ុតបញ្ចូលទីចុងម៉ោង និងកាតលឿង
កាតក្រហមជាហូរហែផងដែរ។
ត្បិតតែម្ចាស់ផ្ទះ Man Utd អាចគ្រប់គ្រងបាល់បានច្រើនជាង Chelsea ក៏ពិតមែន ប៉ុន្តែក្រុមដែលអាចរកគ្រាប់បាល់បានមុននោះគឺតោខៀវឯណេះទេ ដោយកីឡាករ Drogba នៅនាទីទី៥៣។ មួយគ្រាប់របស់ Drogba នេះសឹងតែធ្វើឱ្យ Chelsea ឈ្នះការប្រកួតនេះទៅហើយ តែពិតជាសំណាងរបស់បិសាចក្រហមមែន នៅនាទីទី៩០+៤ទៅហើយនោះខ្សែប្រយុទ្ធ van Persie អាចរកបានមួយគ្រាប់តាមស្មើវិញបន្ទាប់ពី Ivanovic ទទួលបានកាតក្រហម។
បើគិតពីទម្រង់លេងវិញ Chelsea ដូចជារៀងលេងកាចបន្តិចដោយទទួលបានកាតលឿង៦ និងក្រហមមួយ ស្របពេលម្ចាស់ផ្ទះវិញទទួលបានកាតលឿង៣ផងដែរ។