អូបាម៉ា ត្រូវបានគេចាត់ទុកថាជាមេដឹកនាំដ៏សាមញ្ញមួយរូប
ព្រោះលោកចូលចិត្តធ្វើអ្វីៗដូចមនុស្សធម្មតា។ កាលពីម្សិលមិញ
ប្រធានាធិបតីស្បែកខ្មៅរូបនេះ
បានឱបគិលានុបដ្ឋាយិកាវៀតណាម-អាមេរិកម្នាក់
ដែលទើបជាសះស្បើយពីមេរោគកំណាចអេបូឡា។
គិលានុបដ្ឋាយិកាវ័យ ២៦ឆ្នាំ បានឆ្លងមេរោគអេបូឡា បន្ទាប់ពីនាងមើលថែអ្នកជំងឺម្នាក់ឈ្មោះ Thomas Eric Duncan នៅ ក្រុងDallas រដ្ឋ Texas។ នៅថ្ងៃទី ៨ ដើមខែនេះ អ្នកជំងឺនោះបានស្លាប់បាត់បង់ជីវិត ហើយបន្ទាប់មកនៅថ្ងៃទី១២ អ្នកគ្រូពេទ្យជាប់ខ្សែវៀតណាមនេះ ត្រូវគេធ្វើធ្វើតេស្តរកឃើញថាមានឆ្លងមេរោគអេបូឡាដែរ។
គិលានុបដ្ឋាយិកាវ័យក្មេងនេះ បានជាសះស្បើយ បន្ទាប់ពីទទួលបានការបរិច្ចាគឈាមពីវេជ្ជបណ្ឌិតម្នាក់ ដែលធ្លាប់ឆ្លងអេបូឡាដូចគ្នា ហើយជាសះស្បើយវិញ។ នាងបានចាកចេញពីមន្ទីរពេទ្យកាលពីថ្ងៃសុក្រ ក្រោយទទួលការព្យាបាលដាច់ពីគេ ១២ថ្ងៃ៕