Mesut Ozil នឹងមិនអាចលេងឱ្យក្រុមកាំភ្លើងធំ Arsenal
និងក្រុមជម្រើសជាតិអាល្លឺម៉ង់ រយៈពេល១២សប្ដាហ៍
ឬអាចនិយាយបានថារហូតដល់ចប់ឆ្នាំ២០១៤ ដោយសារបញ្ហារបួសជង្គង់។
សហព័ន្ធបាល់ទាត់អាល្លឺម៉ង់បានចេញសេចក្ដីថ្លែងការណ៍ថា៖ “ឆ្លងកាត់ការត្រួតពិនិត្យជង្គង់របស់ Ozil បានបង្ហាញឱ្យឃើញថាផ្នែកខ្លះនៃឆ្អឹងជង្គង់របស់គេបានបាក់។ របួសនេះត្រូវប្រើពេលសម្រាកព្យាបាល៦សប្ដាហ៍ ហើយ Ozil នឹងមិនបានចូលលេងពី១០ទៅ១២សប្ដាហ៍ ទើបរបួសជាសះស្បើយ”។
ចំណែកខាង Arsenal វិញសរសេរក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនដែរថា៖ “វាដូចជាលឿនពេកក្នុងការប្រាប់ពីរយៈពេលដែល Ozil ត្រូវព្យាបាល។ ប្រសិនបើការពិនិត្យនោះពិតជាត្រឹមត្រូវមែននោះ មានន័យថារូបគេត្រូវខកខានជួយកាំភ្លើងធំរហូតដល់ថ្ងៃ Christmas ចប់ឯណោះ”។
របួសរបស់ខ្សែបម្រើរូបនេះ មិនសូវជាប៉ះពាល់ខ្លាំងដល់ខាងជម្រើសជាតិអាល្លឺម៉ង់ប៉ុន្មានទេ ព្រោះខាងជម្រើសជាតិមានកីឡាករល្អៗអាចជំនួសកន្លែងគេបាន ប៉ុន្តែអាចប៉ះពាល់ខ្លាំងដល់ក្រុមលោក Arsene Wenger ពីព្រោះតំបន់កណ្ដាលនេះមានកីឡាកររបួស២នាក់ហើយ គឺ Aaron Ramsey និង Mikel Arteta ។
គិតទាំង Mezut Ozil ម្នាក់ទៀត Arsenal មានកីឡាកររបួសសរុប៧នាក់ហើយក្នុងក្រុមឈុតធំ ដែលមានដូចជា David Ospina (សាច់ដុំភ្លៅ), Mikel Arteta (ឆ្អឹងស្មងជើង), Aaron Ramsey (សរសៃពួរ), Yaya Sanogo (សរសៃពួរ),Mathieu Debuchy (កែងជើង), Olivier Giroud (កែងជើង) ខណៈកីឡាកររបួសផ្សេងទៀតដូចជា Theo Walcott ជាដើម អាចចូលហ្វឹកហាត់វិញបានហើយ៕