ពិតជារឿងគួរឱ្យភ្ញាក់ផ្អើលនៅ Premier League
យប់មិញនេះ ដោយក្រុម Southampton អាចស៊ី Sunderland
រហូតដល់ទៅ៨គ្រាប់ ស្របពេល Manchester City ឈ្នះ Spurs ៤-១និង
Chelsea ឈ្នះ Crystal Palace ២-១ ទោះអវត្តមានខ្សែប្រយុទ្ធ Diego
Costa និងទទួលបានកាតក្រហមមួយក៏ដោយ។
៨គ្រាប់របស់ខាងក្រុម Southampton រកបានដោយកីឡាកររបស់ខ្លួន៦គ្រាប់គឺ Pelle ២គ្រាប់នៅនាទីទី ១៨និង៦៩, Cork នៅនាទីទី៣៧, Tadic នៅនាទីទី៧៨, Mane នៅនាទីទី៨៦ និង Wanyama នៅនាទីទី៧៩ ហើយ២គ្រាប់ទៀតនោះរកបានដោយបាល់ចូលទីខ្លួនឯង (Own Goal) របស់ Vergini នៅនាទីទី១២ និង Bridcutt នៅនាទីទី៦៣។
ចំណែកឯខាង Man City និង Spurs វិញ ៤គ្រាប់របស់ក្រុមការពារតំណែងជើងឯកនេះរកបានដោយខ្សែប្រយុទ្ធ ម្នាក់គត់គឺ Sergio Aguero នៅនាទីទី១៣, ២០, ៦៨, ៧៥។ រីឯ១គ្រាប់ខាង Spurs វិញរកបានដោយ Eriksen នៅនាទីទី១៥។ ដោយឡែក ខាងក្រុម Chelsea វិញក៏មិនធ្វើឱ្យអ្នកគាំទ្រអន់ចិត្តទេ ទោះជា Azpilicueta ទទួលបានកាតក្រហមនៅនាទីទី៤០ក៏ដោយ ពោលគឺអាចស៊ីម្ចាស់ផ្ទះ Crystal Palace ២-១ ដោយ២គ្រាប់នោះរកបានដោយ Oscar នៅនាទីទី៦ និង Fabregas នៅនាទីទី៥១ដោយបានការបញ្ជូនបាល់ពី Oscar ។
សម្រាប់គូដទៃទៀត៖ Arsenal ស្មើនឹង Hull City ២-២, Burnley ចាញ់ West Ham ១-៣, Everton ឈ្នះ Aston Villa ៣-០ និង Newcastle United ឈ្នះ Leicester City ១-០។
Southampton អបអរសាទរនឹងជ័យជំនះ

Man City ក៏អបអរសាទរនឹងជ័យជំនះ
Chelsea ថ្វីត្បិតតែអវត្តមាន Diego Costa និងត្រូវកាត់ក្រហម ក៏អាចរកជ័យជំនះបាន