ក្រោយចាញ់នៅជំនួប El Clasico រួចមក Lionel Messi
ត្រៀមខ្លួនរួចហើយក្នុងការប្រកៀកស្មាជាមួយដៃគូខ្សែប្រយុទ្ធ
Carlos Tevez ដើម្បីសងសឹក Cristiano Ronaldo នៅក្នុងជំនួបរវាង
ព័រទុយហ្គាល់ ប៉ះអាហ្សង់ទីន នៅទឹកដី Old Trafford នាថ្ងៃ១៨
ខែវិច្ឆិកាក្រោយនេះ។
នេះជាការផ្លាស់ប្ដូរថ្មីមួយរបស់គ្រូបង្វឹកថ្មីនៃក្រុម ជម្រើសជាតិអាហ្សង់ទីន លោក Gerardo Martino ដែលបានកោះហៅ Carlos Tevez មកវិញ ពីព្រោះខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះបានបាត់មុខពីក្រុមជម្រើស ជាតិអស់ពេល៣ឆ្នាំមកហើយ។ ការនាំយក Tevez មកវិញនេះដែរ ត្រូវបានគេមើលឃើញថាលោក Martino គឺត្រូវការឈ្នះជាដាច់ខាតក្នុងដំណើរប្រកួតមិត្តភាពនៅប្រទេស អង់គ្លេស។ អាហ្សង់ទីនត្រូវប្រកួតមិត្តភាព២ប្រកួតក្នុងខែវិច្ឆិកា ពោលគឺក្រៅពីជួបព័រទុយហ្គាល់នៅ Old Trafford ក្រុមនេះត្រូវប៉ះក្រូអាត ជាមុនសិននៅថ្ងៃទី១១ ក្នុងកីឡដ្ឋាន Upton Park។
បញ្ជីឈ្មោះកីឡាករជាប់ក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន៖
អ្នកចាំទី៖ Sergio Romero (Sampdoria), Willy Caballero (Manchester City), Nahuel Guzman (Tigres) ។
ខ្សែការពារ៖ Nicolas Otamendi (Valencia), Cristian Ansaldi (Atletico Madrid), Facundo Roncaglia (Fiorentina), Marcos Rojo (Manchester United), Martin Demichelis (Manchester City), Pablo Zabaleta (Manchester City), Federico Fazio (Tottenham), Federico Fernandez (Swansea), Ezequiel Garay (Zenit) ។
ខ្សែបម្រើ៖ Javier Mascherano (Barcelona), Roberto Pereyra (Juventus), Lucas Biglia (Lazio), Angel Di Maria (Manchester United), Erik Lamela (Tottenham), Javier Pastore (PSG), Enzo Perez (Benfica), Nicolas Gaitan (Benfica) ។
ខ្សែប្រយុទ្ធ៖ Lionel Messi (Barcelona), Carlos Tevez (Juventus), Gonzalo Higuain (Napoli), Sergio Aguero (Manchester City)។
បើនិយាយពីប្រវត្តិខ្សែប្រយុទ្ធ Carlos Tevez រូបនេះវិញ គឺលោកធ្លាប់បានលេងនៅក្លិបធំៗជាច្រើនដូចជា Boca Juniors , Corinthians, West Ham United , Manchester United , Manchester City និងបច្ចុប្បន្នលេងនៅក្លិប Juventus៕