មិត្តយុវវ័យពិតជាមានអារម្មណ៍ប្លែកមិនខាន បើសិនជាបានទៅហាង Dé-Like-Milk ព្រោះហាងមួយនេះអាចធ្វើឲ្យអារម្មណ៍របស់អ្នក
ហាក់ដូចជា កំពុងនៅស្ថិតក្នុងទំព័រហ្វេសបុកអីចឹងដែរ
ក៏ព្រោះពាក្យពេជ្រសំខាន់ជាច្រើននៅក្នុងហ្វេសបុកត្រូវបានប្រើលើ
ទីតាំងសំខាន់ៗក្នុងហាងមួយនោះ។
គ្រាន់ តែទៅដល់មុខហាង Dé-Like-Milk ភ្លាម ឃើញរូបមេដៃដ៏ធំមួយ តំណាងពាក្យ Like បានសម្ញែងខ្លួនយ៉ាងសង្ហា ដោយសម្គាល់ថា ជាទីតាំងរបស់ Dé-Like-Milk។ ជាមួយគ្នានេះដែរ ពេលមិត្តយុវវ័យ ឈានជើងដើរទៅដល់មាត់ទ្វារនោះ អ្នកនឹងសង្កេតឃើញពាក្យ log In នៅលើមាត់ទ្វារ ឈានជើងចូលខាងក្នុងអ្នកឃើញពាក្យ check In នៅលើតុទទួលភ្ញៀវ ហើយជាពិសេសគឺពាក្យ Share ជាសញ្ញាបង្ហាញផ្លូវទៅបន្ទប់ទឹក។ ទាំងនេះគឺជាចំណុចប្លែកពីហាងដទៃ របស់ Dé-Like-Milk ដែលបានធ្វើឲ្យបរិយាកាសកាន់តែសប្បាយរីករាយ ជាងមុនទៅទៀត ។
ក្រៅ ពីការតុបតែងដ៏គួរឲ្យទាក់ទាញទាំងនេះ បើនិយាយពីសេវាកម្មរបស់ហាង Dé-Like-Milk វិញ ពិតជាមិនធ្វើឲ្យមិត្តយុវវ័យខកបំណងឡើយ ក៏ព្រោះភាពរហ័សរហួនរបស់បុគ្គលិក ចំពោះការផ្ដល់សេវាកម្ម យ៉ាងរហ័សទាន់ចិត្ត ជាពិសេសកន្លែងអង្គុយ មានច្រើនជម្រើស ងាយស្រួលដល់ការជជែកគ្នាលេង បន្ថែមលើសពីនេះទៅទៀត គឺសេវាអ៊ីនធឺណិត 8Mbp/Seconds មិនធ្វើឲ្យការកម្សាន្តតាមអ៊ីនធឺណិតរបស់អ្នកខកបំណងឡើយ។
ក្រៅពីចំណុចទាក់ទាញខាងលើហើយ Dé-Like-Milk ក៏មានលក់តែបៃតង មានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ ហើយក៏មានអាហារសម្រន់មួយបែបដែរ ឈ្មោះថា “គុយទាវលាក់ខ្លួន អង្រួនចិន្ដា” ដែលត្រូវបានចុងភៅរៀបរាប់ថា គុយទាវ ត្រូវបានចៀនរហូតដល់ក្រៀម ហើយបានបង្កប់ខ្លួននៅក្នុងបន្លែច្រើនប្រភេទ ដែលលាយឡំសាច់គ្រឿងសមុទ្រជាច្រើនយ៉ាងឆ្ងាញ់ពិសា ដែលនេះជាការច្នៃប្រឌិតថ្មី ជាអាហារប្រចាំត្រកូលនៅហាងនេះតែម្ដង។
ហាង Dé-Like-Milk មានទីតាំងស្ថិតនៅ ផ្ទះលេខ ១៥០J ផ្លូវលេខ ១៣៤ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ (ផ្លូវចូលជាប់នឹងផ្ទះអតីតអគ្គស្នងការនគរបាលជាតិ ឯកឧត្ដម ហុក ឡងឌី) ក៏អាចទាក់ទងតាមទូរសព្ទលេខ 088 777 5305។